រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតំបន់ក្តាន់២ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះចរាចរណ៍ឲ្យកាន់តែងាយស្រួល

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតំបន់ក្តាន់២ឲ្យទៅជារង្វង់មូលវិញ ដើម្បីសម្រួលចរាចរណ៍ឲ្យកាន់តែងាយស្រួល ពិសេសឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែធ្នូ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញតាមរយៈ ការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង៣ម៉ែត្រកន្លះបន្ថែមទៀតពី មុខ ទីស្តីការគណៈរដ្ឋមន្រ្តីដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍អោយ កាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់ នេះកំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃដែលរំខានដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។ តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស កម្ពុជាបានបង្ហាញថាក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចំា ស្ទើរពេញមួយថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដេលត្រូវចំណាយ តិចហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំ ការធ្វើផ្លូវក្រោមដីបានឡើយ។ ឯកឧត្តមបានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំ។សម្លេង«ចរាចរណ៍បានចេញច្រើនពីតំបន់បឹងកកមកសហព័ន្ធរ៉ុស៊ី ដោយសារតែបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ស្ទះខ្លំាងហៀទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយ បញ្ហានេះជាបន្ទាន់»។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធ ចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ ខណៈដែលគម្រោងនេះគ្រោងចំណាយថវិការហូតដល់ ជាង១៩០០លានរៀល៕