លោកដូណាល់ត្រាំគឺជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្រ្តអាមេរិកដែលត្រូវបញ្ជូនបន្តទៅកាន់ ព្រឹទ្ធសភាដើម្បីដំណើរការនីតិវិធីដកតំណែង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

លោកដូណាល់ត្រាំគឺជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាដើម្បីដំណើរការនីតិវិធីដកតំណែងបន្ទាប់ពីសភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តដកតំណែងប្រធានាធិបតីរបស់លោក។នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ដកតំណែងដូចគ្នានេះដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រសហស្បត្តិ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០១៩។
ការជជែកដេញដោលជាង ៦ម៉ោងរបស់ សភាតំណាងរាស្ត្រអាមេរិកកាលពីថ្ងៃពុធ ជាលទ្ធផលបានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភាទទួលបានការអនុម័តក្នុងសំឡេង ២៣០ ទល់នឹង ១៩៧សំឡេងដូចគ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីការអនុម័តរបស់សភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីដកតំណែងលោកប្រធានាធិបតីដូណាល់ត្រាំនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការនៅខែមករា ឆ្នាំ២០២០ខាងមុខ ដែលគេមើលឃើញថា ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញ ព្រោះគណបក្សសាធារណរដ្ឋរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕
ប្រភព៖ សារព័ត៌មាន BBC