អគ្គិសនីកម្ពុជា ប្រកាសផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី២២ ខែធ្នូ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៩.១២.១៩៖

អគ្គិសនីកម្ពុជា ប្រកាសការផ្អាកចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរតម្លើងបរិក្ខារនិងរុះរើគន្លងខ្សែបណ្ដាញដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនី ក្នុងរយៈពេលខ្លីចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ នាថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៩នេះ មានដូចជា ក្នុងសង្កាត់ជ្រោយចង្វារ សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ពងទឹក សង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់ទន្លេបាសាក់ សង្កាត់កោះដាច់ និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុង ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកនៅថ្ងៃទី ២០ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:០០មានដូចជា តំបន់ភ្លើង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរោះទី១សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មីសង្កាត់គោកឃ្លាង សង្កាត់អូរបែកក្អម សង្កាត់ក្រាំងធ្នង់សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ។
ចំណែកនៅថ្ងៃទី ២១ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:០០មានដូចជា តំបន់ភ្លើង ស្ថិតនៅក្នុងសង្កាត់ សង្កាត់គោករកា សង្កាត់ច្បារអំពៅទី២សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ព្រែកប្រា សង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង សង្កាត់ស្នោរ សង្កាត់កំបូល សង្កាត់ឳឡោក និងសង្កាត់កន្ទោក។
រីឯកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ និងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ព្រៃសសង្កាត់ដង្កោ សង្កាត់ជើងឯក សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង សង្កាត់ព្រែកប្រា សង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ និងស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល។
ដូច្នេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ផ្គត់ផ្គង់ខាងលើមេត្តាយោគយល់និងអធ្យាស្រ័យចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕