លោក Biegun នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាគ្នាពីប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា តំណាងពិសេសរបស់សហរដ្ឋ​អាមេរិកស​ម្រាប់ប្រទេសកូរ៉េខាងជើងលោក Stephen Biegun នឹងធ្វើទស្សនកិច្ចនៅទីក្រុង​ប៉េ​កាំង​នៅ​ចុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាពីភាពចាំបាច់ក្នុងការរក្សាឯកភាពអន្តរជាតិ​ ចំពោះ​ប្រទេស​កូរ៉េខាងជើង។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយថា លោក Biegun នឹងធ្វើទស្សនកិច្ចនៅ​រដ្ឋធានី​ចិន​នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បន្ទាប់ពីទស្សនកិច្ចទៅកាន់​ទីក្រុង​សេអ៊ូល និងតូក្យូ។

សេចក្តីថ្លែង​ការណ៍នោះបាននិយាយថា លោកនឹងជួបជាមួយមន្រ្តីចិន ដើម្បីពិភាក្សា​គ្នា​ពីភាពចាំបាច់ ក្នុងរក្សាឯកភាពអន្តរជាតិលើកូរ៉េខាងជើង។

កាលពីថ្ងៃចន្ទ ប្រទេសចិន និងរុស្ស៊ីបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់​អង្គការ​សហប្រជាជាតិមួយ ដោយអំពាវនាវឱ្យមានការដកទណ្ឌកម្មមួយចំនួនទៅលើកូរ៉េ​ខាង​ជើង។

អ្នកនាំពាក្យក្រសួងការបរទេសបានហៅសំណើមុនកាលកំណត់នេះ ដោយនិយាយថា​ កូរ៉េ​​ខាងជើងបាននឹងកំពុងគំរាមកំហែងដោយ  « ការបង្កហេតុកាន់តែខ្លាំងឡើង » និងបដិសេធ​មិន​ជួប ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនោះទេ។

ប្រទេសកូរ៉េខាងជើងបានទាមទារការបន្ធូរបន្ថយទណ្ឌកម្ម ដែលជាផ្នែកមួយនៃកិច្ចព្រម​ព្រៀង​ដ៏មានសក្តានុពលជាមួយសហរដ្ឋអាមេរិក ស្តីពីការរុះរើអាវុធនុយក្លេអ៊ែរ និងកម្មវិធី​មីស៊ីល​​ផ្លោង។

កូរ៉េខាងជើងបានទទូចដល់ទីក្រុងវ៉ាស៊ីនតោនឱ្យផ្តល់សម្បទានបែបនេះ មុនដំណាច់​ឆ្នាំនេះ នឹងបានណែនាំឱ្យបន្តការសាកល្បងនុយក្លេអ៊ែរ​ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រសិនបើ​ការទាមទាររបស់ខ្លួនមិនត្រូវបានបំពេញ។

លោក Biegun បានស្ថិតនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ ដើម្បី​ពិភាក្សាពីផ្លូវឆ្ពោះទៅមុខជាមួយមន្រ្តីកូរ៉េខាងត្បូង។ លោក​បានផ្តល់ជាសាធារណៈ ដើម្បីជួប​ជាមួយប្រជាពលរដ្ឋកូរ៉េខាងជើង ក្នុងអំឡុងពេលស្នាក់នៅរបស់លោក ប៉ុន្តែលោកបានចាក​ចេញ​​ទៅ​កាន់ប្រទេសជប៉ុនដោយសារការអំពាវនាវរបស់លោកមិនបានឆ្លើយតប៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)