ប្រមុខរាជរដ្ឋាភិបាលផ្តាំផ្ញើរកុំឲ្យប្រជាពលរដ្ឋភ័យខ្លាចចំពោះលំហាត់សមយុទ្ធនៅខេត្តសៀមរាបនិងខេត្តស្វាយរៀង

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ១៨ ១២ ២០១៩៖

ប្រមុខរាជរដ្ឋាភិបាលផ្តាំផ្ញើរកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ចំពោះលំហាត់​សមយុទ្ធនៅ​ខេត្តសៀម​រាប​និងខេត្តស្វាយរៀង ព្រោះសមយុទ្ធទាំងពីរនេះ មិនមានផលប៉ៈពាល់ដល់សន្តិសុខ ជាតិឡើយ ពោលគឺដើម្បីពង្រឹង​ការអនុវត្តការងារសង្រ្គោះតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា លំហាត់​សមយុទ្ធនៅខេត្តសៀមរាបនិងខេត្តស្វាយរៀង គឺគ្រាន់តែដើម្បីវាយតម្លៃលើសមត្ថភាពក្នុងការអនុវត្តនៃប្រព័ន្ធដឹកនាំបញ្ហាគ្រោះអាសន្ន ក្នុងការឆ្លើយតបឧប្បទ្ទវហេតុគ្រោះថ្នាក់យន្តហោះ និងប្រសិទ្ធភាពនៃការសហការគ្នាក្នុងការដឹកនាំបញ្ជា ដោះស្រាយបញ្ហាប្រឈមតែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ចំនួន២,៨៣១នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ១៨ខែធ្នូនេះដោយបានមានប្រសាសន៍ថា ចំពោះលំហាត់សមយុទ្ធកងទ័ពកម្ពុជានិង វៀតណាម វិញ គឺដើម្បីត្រៀមជួយសង្រ្គោះដល់ពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ទៅវិញទៅមកនៅពេលមានគ្រោះមហន្តរាយកើតឡើង គឺមិនមែនជាការឈ្លានពានគ្នានោះទេ ។
សំលេង « នៅថ្ងៃនេះមានសមយុទ្ធពីរកើតឡើងផ្ទួនគ្នាតែម្តង សមយុទ្ធទី១ គឺការសង្គ្រោះគ្រោះមហន្តរាយសម្រាប់ពេលដែលមានឧប្បទ្ទវហេតុនៃការធ្លាក់យន្តហោះ ដែលកិច្ចការនេះប្រព្រឹត្តនៅឯព្រលានយន្តហោះទីក្រុងសៀមរាប ហើយសូមកុំឲ្យមានការភ័យព្រួយ រឺក៏ការប្រើនូវសង្គម គេហៅថាបណ្តោញសង្គម ហើយដែលលើកឡើងអំពីការមូលបង្កាច់ទាក់ទងនិងការធ្លាក់យន្តហោះអីជាដើម ។ ព្រោះកិច្ចការដែលធ្វើនៅទីនោះ សមយុទ្ធរបៀបនេះ គឺជាសមយុទ្ធប្រភេទ តាមសភាពជាក់ស្តែងរបៀបដែលមានការធ្លាក់យន្តហោះ ប៉ុន្តែមិនមែនយកយន្តហោះបើកទៅឲ្យធ្លាក់នោះទេ ក៏ប៉ុន្តែធ្វើជាប្រភេទ ដែលអាចកើតមានរបៀបនេះ ។ ឯសមយុទ្ធទី២ ក៏កំពុងចាប់ផ្តើមដែរ គឺនៅឯខេត្តស្វាយរៀង គឺសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដើម្បីសង្រ្គោះគ្រោះមហន្តរាយ នៅតាមព្រំដែន ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ រឺការឃោសនាអកុសលណាមួយ » ៕