ប្រទេសវៀតណាមលើកកម្ពស់ពីផលប្រយោជន៍ និងវិបុលភាព អាស៊ាន នៅឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបាននិយាយថា ​ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងទទួលខុសត្រូវក្នុងការលើក​កម្ពស់ នឹងបង្កើនផលប្រយោជន៍ និងវិបុលភាពរបស់អាស៊ាន។

ថ្លែងនៅក្នុងសិក្ខាសាលានៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៧ ខែធ្នូ ស្តីពីតួនាទីរបស់​វៀតណាម​ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ លោកអនុរដ្ឋមន្រ្តីបានមានប្រសាសន៍ថា​ ដើម្បីបំពេញនូវទំនួលខុសត្រូវរបស់ខ្លួន វៀតណាមបានដាក់ចេញនូវអាទិភាពចំនួន៥សម្រាប់​ឆ្នាំ ២០២០ ។

អាទិភាពទីមួយ៖ គឺការពង្រឹងសាមគ្គីភាព និងឯកភាព ក្នុងតំបន់ ដោយរួមចំណែកដល់​ការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយរាល់បញ្ហា​ប្រឈម​ដែលកំពុងកើតឡើងបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

អាទិភាពទីពីរ៖ គឺការបង្កើនការធ្វើសមាហរណកម្ម នឹងការតភ្ជាប់ក្នុងនិងក្រៅតំបន់​ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព នឹងបញ្ចូលគ្នា ព្រមទាំងបង្កើនឱកាសនានា​ចេញ​មក​​ពីបដិវត្តឧស្សាហកម្មទី៤។

អាទិភាពទីបី៖ គឺលើកកម្ពស់ការយល់ដឹង និងអត្តសញ្ញាណរបស់អាស៊ាន តាមរយៈ​ការបង្កើតតម្លៃរួម និងបណ្តុះស្មារតីសហគមន៍។

អាទិភាពទីបួន៖ គឺការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប​ដោយចីរភាពជាមួយបណ្តាប្រទេសនានាលើពិភពលោក។

យោងតាមលោក Dung បានឱ្យដឹងថា អាទិភាពទី៥៖ គឺការបង្កើនសមត្ថភាព​ និង​ប្រសិទ្ធភាពស្ថាប័នអាស៊ាន។

កិច្ចពិភាក្សានៅក្នុងសិក្ខាសាលានេះផងដែរ បានផ្តោតលើគុណសម្បត្តិ និងបញ្ហា​ប្រឈម​​​ ដែលប្លុកនេះត្រូវបានបង្កើតឡើង បន្ទាប់ពីរយៈពេល ៥២ឆ្នាំ នៃការបង្កើត និង​អភិវឌ្ឍន៍៕

(ប្រភពVNA: បកប្រែដោយលោក មាស សំអុល)