សហគមន៍ផលិតទឹកត្រីឃុំកោះព្រះ បង្កើនការផលិតទឹកត្រី ឱ្យកាន់តែមានគុណភាពដើម្បីប្រកួតប្រជែងទីផ្សារ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cសហគមន៍ទឹកត្រីនៅឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែងប្តេជ្ញាផលិតទឹកត្រី ឲ្យកាន់ តែមានគុណភាព និងរៀបចំឱ្យមានស្តង់ដា ឈានទៅប្រកួតប្រជែងក្នុងទីផ្សារ ប្រយោជន៍ទាក់ទាញ អតិថិជនគាំទ្រឱ្យបានច្រើន ដើម្បីជួយបងប្អូន ស្រ្តីនៅក្នុងសហគមន៍ឲ្យមានការងារធ្វើ។

ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំសង្វាក់ផលិតកម្ម ផលិតទឹកត្រី សហគមន៍នៅឃុំកោះព្រះកាលពីថ្ងៃទី១៦ ខែធ្នូ លោក ឡុង ថា មេឃុំកោះព្រះបានបញ្ជាក់ថា៖នេះជាការលើកកម្ពស់ផលិតផលសហគមន៍នៅក្នុងឃុំ ព្រោះវាជាមុខរបរមួយ ដែលអាជ្ញាធរនិងអង្គការដៃគូបានបង្កើតឡើងហើយ យើងមិនចង់ឱ្យមានការបាត់បង់ទៅវិញទេ។ លោកបន្តថា៖ការងារផលិតទឹកត្រីនេះ មិនមែនចាំតែបងប្អូនស្ត្រីទេ ផ្នែកបុរសក៍ត្រូវចូលរួមចំណែកក្នុងកិច្ចការងារនេះបានដែរ។
(សំឡេង)ព្រោះអីខ្ញុំ បានផ្សព្វផ្សាយឲ្យអ្នកណាមានចំណូលចិត្តចង់ និងមានលទ្ធភាពចង់ចូលរួមនៅក្នុងសហគមន៍ទឹកត្រីដែលជាសិប្បកម្មខ្នាត់តូចនេះ គឺអញ្ចឹងនិងមកចុះឈ្មោះដើម្បីបញ្ចូលទៅជាគណៈកម្មការដើម្បីឲ្យជួយគាំទ្រព្រោះអីបើស្ត្រីទាំងអស់ក៏អត់កើតដែរ អញ្ចឹងគ្នាដូចជាបញ្ហាអុសបញ្ហាដឹកដៀវអីៗក៏ពិបាកដែរ។
លោកស្រីញ៉ុនសុវណ្ណរ៉ាប្រធានសហគមន៍ផលិតទឹកត្រីបានបញ្ជាក់ថា៖ដំណើរការផលិតសហគមន៍បានបង្កើនទាំងបរិមាណនិងគុណភាព និងបាននាំចេញនូវផលិតផលទៅលក់លើទីផ្សារមានអតិថិជនបញ្ជាទិញច្រើន។លោកស្រីបន្តថា៖នៅឆ្នាំ២០២០នេះផ្នែកជំនាញពាណិជ្ជកម្មបានជួយជ្រោមជ្រេង រៀបចំស្លាកសញ្ញាឱ្យមានស្តង់ដាបន្ថែម ដើម្បីពង្រីកសេវាកម្មនាំចេញ។
(សំឡេង)ទៅខាងក្រសួងគេនឹងចុះលេខកូត ឱ្យយើងទៀត អញ្ចឹងទេបើសិនយើងគ្មានលេខកូតស្លាកសញ្ញារបស់យើងអាចអ្នកផ្សេងគេទាញយកបានអញ្ចឹងទេមន្ទីរគេបានទាក់ទងមកខ្ញុំគាត់ថាផួយចំហើយ តែប្រហែលថាអាទិត្យក្រោយតែខ្ញុំមិនទាន់បានទាក់ទងទៅទៀតទេ នេះជាផែនការរបស់ខ្ញុំនៅឆ្នាំ២០២០។
លោកវ៉ាន់សក្តិអនុប្រធានភូមិកោះព្រះបានចាត់ទុកថា៖នេះជាការយកចិត្តទុកដាក់របស់សហគមន៍ដើម្បីជំរុញឱ្យមានភាពរីកចំរើននិងធ្វើជាម្ចាស់លើខ្លួនឯង ហើយអាចរកប្រាក់ចំណូលសំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃដល់បងប្អូនស្ត្រីយើង។
(សំឡេង)ដូច្នេះខ្ញុំចង់លើជំនួយគាត់ឲ្យគាត់មានទឹកចិត្តតស៊ូទៅមុខទៀតយើងធ្វើម៉េចដើរទីផ្សារយើងរិះរកមធ្យោបាយណាឲ្យអតិធិជនយើងចូលចិត្ត និងជឿជាក់លើឬឹកត្រីកោះព្រះនេះថាធម្មជាតិពិតៗ។
លោកស្រីនី ស៊ីនួន ប្រជាពលរដ្ឋរស់នៅឃុំកោះព្រះ បានបញ្ជាក់ថា៖អ្នកភូមិនៅលើកោះនេះបាននិយមទិញទឹកត្រីសហគមន៍យកទៅបរិភោគហើយព្រោះវាមានរសជាតិឆ្ងាញ់ជាងនេះទៀតដើម្បីបានចូលរួមគាំទ្រផលិតផលសហគមន៍ដែលយើងបានផលិតដោយខ្លួនឯងនៅក្នុងស្រុក ។
សូមបញ្ជាក់ថា៖សហគមន៍ផលិតទឹកត្រីនេះ បានបង្កើតឡើងនៅឆ្នាំ២០១២ មានទីតាំងនៅក្នុង
ឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង មានសមាជិកសហគមន៍ចំនូន២៥គ្រួសារទទួលការគាំទ្រថវិកានិងផ្តល់បច្ចេកទេស ពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ផលអនុផលព្រៃឈើ៕