ក្រុមប្រឹក្សាខេត្តកំពង់ចាមបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី ៣

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាតខេត្តកំពង់ចាម

ក្រុមប្រឹក្សាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី ៣ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ណែត សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ។
កិច្ចប្រជុំដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះ មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប ។
ឯកឧត្ដម ម៉ៅ ណែត បានគូសបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត លើកយករបៀបវារៈ ចំនួន បី មកពិភាក្សា ក្នុងនោះគឺ ៖ ១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី០៦ របស់ក្រុមប្រឹក្សា ។ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ។ និង ៣.បញ្ហាផ្សេងៗ ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា បានដំណើរការ ពេញ ១ព្រឹក តាមរយៈ ការចូលរួមនូវមតិយោបល់ ក៏ដូចជាបញ្ហាមួយចំនួន ពីសមាជិក នៃអង្គប្រជុំទាំងមូល ទៅតាមរបៀបវារៈ ដែលបានគ្រោងទុក ប្រកបដោយលទ្ធផល ផ្លែផ្កា ៕