ចំការឈូករត្ន័ជីរោទិ៍ខេត្តត្បូងឃ្ កំពុងក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ

វិទ្យុជាតិកម្ពុជា លោក អុឹម ភិរក្សនារីរតន: ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩៖

ចំការឈូករត្ន័ជីរោទិ៍ កំពុងក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ សំរាប់ភ្ញៀវទេសចរទៅកំសាន្ត។
លោកស្រី ណូ ប៉ូលីន ម្ចាស់ចំការឈូករត្ន័ជីរោទិ៍ បានប្រាប់វិទ្យុជាតិកម្ពុជាថា មកដល់​ពេលនេះ​ចំ​ការផ្កាឈូករត័្នជីរោទិ៍បានដំណើរការរយៈពេល៤ឆ្នាំមកហើយ លើផ្ទៃដី៧ហិចតា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។លោកស្រី បន្តថា ក្នុងចំការ ក្រៅពីមានផ្កាស្រស់ស្អាត ក៏មានខ្យល់អាកាសបរិសុទ្ធ ពន្លឺថ្ងែចាំងផ្លាតជាមួយនិងផ្កាពណ៍លឿង បង្កើតបានជាទេសភាពស្រស់ស្អាតសម្រាប់ថតរូប និងជាចំណីអារម្មណ៍ថ្មីមួយសម្រាប់អ្នកទៅកំសាន្ត និងជាកន្លែងសាកសមសម្រាប់លំហែអារម្មណ៍នាពេលចុងសប្តាហ៍ផងដែរ។លោកស្រី បានបញ្ជាក់ថា ផ្កាទាំងអស់នេះ ក្រៅពីទាក់ទាញភ្ញៀវទេសចរ ក៏ដាំឡើងក្នុងគោលបំណងទុកឲ្យឃ្មុំក្រេបយកលម្អ ដោយសារតែនៅទីនេះ មានចិញ្ចឹមឃ្មុំ ដូច្នេះភ្ញៀវដែលមកកំសាន្ត អាចទិញទឹកឃ្មុំ ក៏ដូចជាបន្លែដែលគ្មានគីមី ទៅទទួលទានផងដែរ។ជាមួយគ្នានេះ លោកស្រី បានសំណូមពរឲភ្ញៀវដែរមកកំសាន្តជួយថែរក្សាអនាម័យ បរិស្ថាន ទាំងអស់គ្នា។
ខ្ញុំសំណូមពរពីខាងភ្ញៀវវិញកុំឲ្យគាត់ចោលសំរាមពាសវាពាសកាល ដោយសារដីយើងធំហើយបុគ្គលិកយើងក៍តិច បើយើងចំណាយលុយជួលបុគ្គលិករើសសំរាមនោះមានការលំបាកណាស់ សូមឲគាត់ជួយថែរក្សាបរិស្ថាននិងអនាម័យ ព្រោះថាធុងសំរាមយើងមានគ្រប់ទីកន្លែងនៅពេលដែរគាត់ទស្សនាចប់ហើយយកសំរាមមកដាក់ក្នុងធុងសំរាម ។