អ្នកជំនាញថា មានតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះដែលជួយដល់ការរីកលូតលាស់របស់វិស័យកសិកម្ម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

 ភ្នំពេញ៖  អ្នកជំនាញ អះអាងថា មានតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះដែលជួយដល់ការ រីកលូតលាស់ របស់ វិស័យ កសិកម្មប្រកបដោយផលិតភាព និងគុណភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោកឧកញ៉ា ចាន់ សុឃៀង តំណាង សហព័ន្ធ ស្រូវ អង្ករកម្ពុជា លើកឡើងថា ប្រភពទុន ជា កត្តា ចាំ បាច់បំផុត ដើម្បីជួយធ្វើឲ្យដំណោះ ស្រាយវិស័យ កសិកម្ម នៅកម្ពុជាដើរទៅមុខប្រកប ដោយ កំណើន ផលិត ភាព និងភាពរឹងមាំ ដែលជួយ ទ្រ ទ្រង់ ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់ នៅ របស់ ប្រជា ពល រដ្ឋ។

ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៦ ស្តីពី«វិស័យកសិកម្មក្នុងបរិបទនៃការផ្លាស់ប្តូរ យ៉ាង ឆាប់ រហ័ស នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក» ដែលរៀបចំ ឡើង ដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៦ ខែធ្នូនេះ លោកឧកញ៉ា ចង់ឲ្យធនាគារជាតិនៃកម្ពុជាជួយ សម្រប សម្រួលឲ្យប្រជាកសិករ ក៏ដូចជាសហគមន៍កសិករទទួលបាននូវប្រភពសមស្រប និង អត្រា ការ ប្រាក់ សមរម្យ ដើម្បីបង្កើនផលិតភាពវិស័យកសិកម្ម និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តា ប្រទេស ជិតខាង។

ជុំវិញ ការលើកឡើងនេះ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បាន ឲ្យដឹងថា នៅឆ្នាំ ២០១០ ឥណទានសរុបទៅកាន់វិស័យ កសិកម្មមានប្រមាណ ៣៨១លាន ដុល្លារ អាមេរិក ប៉ុន្តែ គិតត្រឹម ខែ សីហា ឆ្នាំ២០១៩នេះ ឥណទានសរុបទៅកាន់វិស័យនេះបានកើនដល់ ប្រមាណ ២,២ ប៊ី លាន ដុល្លារ ។ ទន្ទឹមនេះ អត្រាការប្រាក់ត្រូវបានកំណត់អតិបរមា១៨ភាគរយ នៅក្នុង ឆ្នាំ២០១៧ ដើម្បី សម្រួល ដល់ លទ្ធភាព ទទួល បានឥណទានរបស់កសិករ។

លោក ជំទាវ លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារហិរញ្ញវត្ថុទាំងអស់ បន្តបង្កើនផលិតផល និង សេវាហិរញ្ញ វត្ថុ ថ្មីៗ បន្ថែម ទៀតដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប ដើម្បីបម្រើដល់អាជីវកម្ម និង គ្រួសារ ក្នុង វិស័យ កសិកម្ម ឲ្យកាន់តែប្រសើរឡើង និងបន្តរួមចំណែក គាំទ្រកំណើនវិស័យកសិកម្មកាន់ តែ ខ្លាំង ក្លា ។ លោក ជំទាវមានប្រសាសន៍ថា កំណើនរឹងមាំរបស់វិស័យហិរញ្ញវត្ថុ នឹងបន្ត គាំទ្រ កំណើន របស់វិស័យ កសិកម្ម ។

បើ តាមការឲ្យដឹងរបស់ឯកឧត្តម ឃី កុសល អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ថា បញ្ហាប្រឈមរបស់វិស័យកសិកម្មរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺខ្វះថវិកា សម្រាប់ ផលិតពូជ ដែលកត្តានេះបានធ្វើឲ្យមានការនាំចេញពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់ជំនួស ខណៈ ចង្វាក់ផលិតកម្មពុំទាន់មានបច្ចេកទេសត្រឹមត្រូវ ការកែច្នៃឲ្យកាន់តែប្រសើរ និងប្រព័ន្ធស្រោច ស្រព គ្រប់គ្រប់៕