កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចការពារអាហ្វ្រិកចាប់ផ្តើមក្នុងប្រទេសអេហ្ស៊ីប 

AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ  ឆ្នាំ២០១៨ — កិច្ចប្រជុំគណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីមួយ ដែលមានឯកទេសកម្មក្នុងបញ្ហាការពារ,សន្តិសុខ និង​សុវត្ថិភាពក្នុងទ្វីបអាហ្វ្រិកបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋធានីរដ្ឋបាលថ្មីរបស់​ប្រទេសអេ​ហ្ស៊ីប។

គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីជាអង្គការមួយ នៃអង្គការនៃរបស់សហភាពអាហ្វ្រិក មានភារកិច្ចជំរុញ ប្រព័ន្ធព្រមានឱ្យដឹងមុនរបស់ទ្វីបនេះ ព្រមទាំងការអនុវត្តនូវនយោបាយការពារ និងសន្តិសុខអាហ្វ្រិករួម។ គណៈកម្មាធិការនេះក៏នឹងធ្វើការសម្របសម្រួលផងដែរ កិច្ចប្រឹងប្រែងរបស់ស្ថាប័នប៉ូលិស, កិច្ចការ​ពារ និងចារកម្មនៃបណ្តាប្រទេសសហភាពអាហ្វ្រិក នៅក្នុងវិស័យនៃការហាមឃាត់អាវុធខុសច្បាប់ និងអំពើ​ភេរ​វកម្ម ។ 

កិច្ចប្រជុំរយៈពេល៥ថ្ងៃនឹងត្រូវគេធ្វើក្នុង៣កម្រិត នៃពួកអ្នកជំនាញការនាយអគ្គសេនាធិការ និង​រដ្ឋ​មន្ត្រីការពារប្រទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )