មនុស្ស ១៤ នាក់បានស្លាប់នក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់បានស្លាប់ដែល៤នាក់ជាកុមារ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកធម្មយាត្រា ធ្វើដំណើរលើផ្លូវហាយវ៉េមួយហើយបានរអិលចុះជម្រាលភ្នំនៅភាគកណ្តាលប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យ ដែលជាគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយបង្អស់ដែលមានគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងប្រទេសនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ប៉ូលីសបាននិយាយថារថយន្ដក្រុងដឹកអ្នកដំណើរ ៣២ នាក់បានធ្លាក់នៅលើផ្លូវក្រាលគ្រួសនៅរអិលចុះជម្រាលភ្នំ នៅស្រុក ស៊ីនឌូប៉ាល់ឆក (Sindhupalchowk) បណ្តាលឲ្យអ្នកដំណើរ ១២ នាក់ស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់រថយន្តនេះ ហើយ ២នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីពេទ្យ។ អ្នកដំណើរប្រហែល ១៨ នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមន្ត្រីមិនច្បាស់ថាតើអ្នកបើកបរឡានក្រុងស្ថិតក្នុងចំណោមពួកគេឬបានរត់គេចពីកន្លែងនៃការធ្លាក់នោះទេ ខណៈ១៨នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយ ខណៈមូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែប៉ូលីសបាននិយាយថាអាចមកពីការបើកបរដោយមិនប្រុងប្រយ័ត្នចុះពីលើផ្លូវចោត។
ប្រភព៖ សារព័ត៌មាន Channel News Asia