ខេត្តកំពង់ចាម បណ្តុះបណ្តាល ពី នីតិវិធីរៀបចំ និងអនុវត្តន៍ថវិកា សម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖


ខេត្តកំពង់ចាម បាន បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី នីតិវិធីរៀបចំ និងអនុវត្តន៍ថវិកាសម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ ជូនដល់មន្ត្រីរាជការរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តចំនួន៤ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី នីតិវិធីរៀបចំ និងអនុវត្តន៍ថវិកាសម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌដែលរៀបចំឡើងនៅ សណ្ឋាគារអិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានចូលរួមពីមន្ត្រីរាជការ ពាក់ព័ន្ធ ទាំង៤ខេត្ត ។
សិក្ខាសាលាបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានហរិញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕