មនុស្ស៣នាក់បានស្លាប់និងរាប់សិបនាក់ទៀតរងរបួសក្នុងគ្រោះរញ្ជួយដី កំរិត៦.៨រ៉ិចទ័រ ` នៅហ្វីលីពីន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


គ្រោះរញ្ជួយដីក្នុងកំរិត ៦.៨ រ៉ិចទ័រនិងជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ បានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបានរលំបាក់បែក និងផ្ទះជាច្រើនរយខ្នងទទួលរងការបំផ្លាញ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩។
យោងតាមការបញ្ជាក់របស់អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថាក្រុមសង្គ្រោះកំពុងតែព្យាយាម គាស់កកាយហាងលក់ទំនិញដែលបានបាក់រលំ នៅក្នុងក្រុងផាដាដា (Padada) នៃកោះមិនដាណាវដោយសង្ស័យថា មនុស្សចំនួន ០៥នាក់កំពុងជាប់
ខ្លួននៅក្រោមគំនរបាក់បែក។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័រដែលបានវាយប្រហារលើតំបន់ក្បែរទីក្រុងដាវ៉ៅ (Davao) នៃកោះមិនដាណាវ នៅពេលនេះគឈជាលើកទី ៥ ហើយបើគិតចាប់តាំងពីខែតុលាមក។
ប្រភព៖ សារព័ត៌មាន Chhanel News Asia