សម្តេចតេជោហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួនជិត ២,៦០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញា បត្រដល់និស្សិតពេទ្យចំនួន២,៥៨៨នាក់ មជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល បានលើកឡើងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញា បត្រនៅពេលនេះ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការវាយតម្លៃខ្ពស់ចំពោះវិស័យសុខា ភិបាល ដែលជាវិស័យអាទិភាពមួយនៅក្នុងចំ ណោមអាទិភាពនានា នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមម៉មប៊ុនហេង បានបញ្ជាក់ក្នុងសុន្ទរក ថាស្វាគមន៍និងរបាយការណ៍ថា សាកលវិទ្យា ល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះ បណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិ បាល និងដែលបានទទួល ស្គាល់លើឆាកអន្តរជា តិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោលតាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញ ត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញ ទៅអនុវត្តនៅតាមមន្ទីរពេទ្យ។
សាកលវិទ្យាល័យបានធ្វើទំនើបកម្មលើការ វាយតម្លៃសមត្ថភាពនិស្សិត ប្រកបដោយគុណ ភាព និងតម្លាភាព ដោយបានរៀបចំឲ្យមានការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យក៏បានពង្រីកហេដ្ឋារចនា សម្ព័ន្ធនានា ដើម្បីធានាឱ្យការបណ្តុះបណ្តាលនិស្សិតកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា  ចាប់ តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួនជាង ២៧,៥០០ នាក់។ទន្ទឹមនេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន៩៧៨នាក់ ទៅធ្វើកម្មសិ ក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបា រាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង បែលហ្សិក ផងដែរ។ តាមការស្ទង់មតិរបស់សាកលវិទ្យាល័ យវិទ្យាសាស្រ្តសុខាភិបាល ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ ២០១៩នេះ បានបង្ហាញថា អ្នកមានការងារធ្វើ មានចំនួន៩៣% ។ បច្ចុប្បន្ននេះ សាកលវិទ្យា ល័យវិទ្យាសាស្រ្តសុ ខាភិបាល មាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៣នាក់ ៕