សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញនាំចូល

វិទ្យុជាតិកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា ដែលពិធីនេះ ប្រារព្វធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ- នាំ ចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ បានរៀបចំឡើងដោយមានការគាំទ្រ និងការចូល រួមយ៉ាងសកម្មពីប្រទេសជាមិត្ត ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ ព្រមទាំងមន្ទីរពាណិ ជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការ សមា គមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំរបស់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណ ងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទី ផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគដ៏ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោល នយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ក៏ដូចជាទំនិញនាំចូលដែលមានគុណភាព។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែបមកពីបណ្ដាខេត្តទូទាំងប្រទេស ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវព្រឹត្តិការណ៍អមមួយចំនួនផងដែរ ដូចជា ជំនួបពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ សិក្ខាសាលា និងពិធីចុះហត្ថលេខាលើគម្រោងធុរកិច្ច និងវិនិយោគនានាដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងផ្តល់កាលានុវត្តភាពស ម្រាប់ធុរជន និងអ្នកវិនិយោគ អាចភ្ជាប់ទំនាក់ ទំនងពាណិជ្ជកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ មានស្ដង់សរុបចំនួន ៣៧២ស្ដង់ហើយទំនិញនិងសេ វាជាច្រើនប្រភេទ ដែលដាក់តាំងបង្ហាញក្នុងពិរព័ណ៌នេះ រួមមាន៖ ផលិតផលកសិកម្ម កសិពា ណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ  អង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ សម្ភារៈ ការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ទូទៅ ផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផលឱ សថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែ ច្នៃ និងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់គ្រឿងសង្ហារិម ផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារទេសច រណ៍ សេវាអប់រំ សេវាធនាគារ និងគម្រោងវិនិយោគ ជាដើម ៕