អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងក្រុងសៀមរាប

វិទ្យុជាតិកម្ពុជា៖ លោកស្រី មី ស្រីផល
MC៖ អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីធ្វើការដំឡើងឧបករណ៍កាត់ភ្ជាប់ ឧបករណ៍ការពារ និងបិទបើកតង់ស្យុងមធ្យម។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ក្រុងសៀមរាប បានឲ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានដូចជា នៅបន្ទប់ភ្លើងស្ថិតនៅក្នុង ភូមិដូនអុន, ភូមិគោកកក់, ភូមិស្វាយចេក, ភូមិដូនកែវថ្មី,ភូមិដូនកែវចាស់ , ភូមិដូនគោកព្នៅ, ភូមិអន្តង្គន់ , ភូមិតាកាំ, ភូមិត្នោតជ្រុំ,ភូមិបុស្សតាត្រាវ,ភូមិតាស្នែ,ភូមិល្បើក, ភូមិប្រាសាទចារ្យ,ភូមិគោកពោធិ៍ , ភូមិពាម ឃុំដូនកែវ ស្រុកពួក , ភូមិស្វាយចេក , ភូមិកណ្តាល,ភូមិតាត្រាវ ,ភូមិព្រះគោចាស់ , ភូមិលាប,ឃុំពាក់ស្នែង ឃុំស្វាយចេក ស្រុកអង្គរធំ , ភូមិត្រពាំងត្រែង និងភូមិសាលាកំរើក សង្កាត់សាលាកំរើក , ភូមិខ្នារ សង្កាត់ជ្រាវ ដើម្បីធ្វើការដំឡើងឧបករណ៍កាត់ភ្ជាប់ និងដំឡើងឧបករណ៍ការពារ និងបិទបើកតង់ ស្យុង មធ្យម។
នៅថ្ងៃទី ១៥ ខែធ្នូ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង១៧:៣០នាទីល្ងាច នៅបន្ទប់ភ្លើងស្ថិតក្នុង ភូមិកសិកម្ម សង្កាត់ស្រង៉ែ, ភូមិគោកដូង សង្កាត់ទឹកវិល, ភូមិត្រពាំងសេះ សង្កាត់គោកចក , ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ដើម្បីធ្វើការដំឡើងឧបករណ៍កាត់-ភ្ជាប់ និងដើម្បីធ្វើការភ្ជាប់ខ្សែ បណ្តាញតង់ស្យុងមធ្យមMV។
ដោយឡែកនៅថ្ងៃទី១៦ ខែធ្នូ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច នៅបន្ទប់ភ្លើងស្ថិតក្នុង ភូមិអូរព្រាល,ភូមិត្របែក,ភូមិភ្នៀត និងភូមិអូរឬស្សី ឃុំបុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺដើម្បីធ្វើការដំឡើងឧបករណ៍កាត់-ភ្ជាប់ ។
អគ្គិសនីកម្ពុជាក្រុងសៀមរាបស្នើសុំប្រជាពលរដ្ឋរស់នៅតំបន់ខាងលើមេត្តាអធ្យាស្រ័ ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕