ក្រសួងព័ត៌មានគ្រោងបង្កើតព្រឹត្តិការណ៍បរិច្ចាកឈាមជារៀងរាល់ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ បូណា
MC៖ ក្រសួងព័ត៌មាន គ្រោងបង្កើតព្រឹត្តិការណ៍ឲ្យមន្រ្តីក្រោមឱវាទចូលរួមបរិច្ចាកឈាមជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកជួយសង្គោះជីវិតមនុស្សដែលកំពុងត្រូវការជាបន្ទាន់។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអៈអាងថា ផែនការឲ្យមន្រ្តីក្រោមឱវាទចូលរួមបរិច្ចាគឈាមជារៀងរាល់ឆ្នាំនេះគឺជាការផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។
ឯកឧត្តមករដ្ឋមន្រ្តីបានថ្លែងដូច្នេះក្នុងពិធីអបអរសាទរកម្មវិធីមនុស្សធម៌ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាមួយក្រហ៊ុនមើស៊ីឌេស-បិនស៍ នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះបរិច្ចាកឈាម គឺជាអំពើមនុស្សធម៌ដ៏ល្អដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬសាសនាឡើយ។
ឯកឧត្តមបន្ថែមថា ការធ្វើសកម្មភាពបរិច្ចាកឈាមជារៀងរាល់ឆ្នាំនេះ បន្ទាប់ពីក្រសួងបានផ្អាកសកម្មភាពបរិច្ចាកឈាមអស់មួយរយៈ ដូច្នេះក្រសួងត្រូវតែបង្កើតសម្មភាពធមនុស្សធម៌ដ៏ល្អនេះឡើងវិញជាប្រយោជន៍សម្រាប់សង្គម។
លោកវេជ្ជបណ្ឌិត, សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលបានធ្វើអំណោយឈាមសម្រាប់ជីវិត ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃរួមចំណែកជួយង្គ្រោះជីវិតជនរងគ្រោះដោយក្តី សប្បុរស។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបែងចែកឈាមទៅកាន់មន្ទីរពេទ្យនានានៅទូទំាងប្រទេសមានចំនួនជាង២០០ប្លោកសម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាម ហើយឈាមដែលបានបែកចែកនោះគឺបានគ្រប់គ្រងយ៉ាងមានតម្លាភាពនិងសុវត្ថិភាព៕