ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសឥណ្ឌាអាចនឹងត្រូវលុបចោល ដោយសារបញ្ហាស្ថានភាពសន្តិសុខ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ដំណើរទស្សនកិច្ចរបស់លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសឥណ្ឌាអាចនឹងត្រូវលុបចោល ដោយសារបញ្ហាស្ថានភាពសន្តិសុខ បន្ទាប់ពីឥណ្ឌាបានអនុម័តច្បាប់ស្តីពីសញ្ជាតិដ៏ចម្រូងចម្រាស់ បង្កឲ្យមានបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រទី ១៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានឥណ្ឌាបានឲ្យដឹងថា តាមការគ្រោងទុក លោក ម៉ូឌី ប្រធានាធិបតីឥណ្ឌា និង លោកស៊ីនហ្សូ អាបេ នឹងជួបប្រជុំគ្នាក្នុងរដ្ឋអាសាម (Assam )ដែលកំពុងតែមានបញ្ហាសន្តិសុខ នៃបាតុកម្មតវ៉ាវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិរបស់ប្រទេសឥណ្ឌាដែលត្រូវបានអនុម័តដោយសភាជាន់ខ្ពស់កាលពីថ្ងៃពុធ។
មន្ត្រីក្រសួងការបរទេសនៅទីក្រុងតូក្យូបាននិយាយថា លោកមិនអាចបញ្ជាក់ពីរបាយការណ៍នេះភ្លាមៗទេពីព្រោះយើងកំពុងពិនិត្យមើលស្ថានភាពក្នុងតំបន់៕
ប្រភព៖ សារព័ត៌មាន Channel News Asia