លោកនាយករដ្ឋមន្រ្តីអង់គ្លេសឈ្នះការបោះឆ្នោតមុនអាណត្តិសាជាមូយសំឡេងគាំទ្រលើសលប់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាន ទទួលជ័យជម្នះជាថ្មីម្តងទៀតសម្រាប់ការបោះឆ្នោតមុនអាណត្តិ ដោយលើកនេះគណបក្ស អភិរក្សនិយមរបស់លោក ទទូលបានសម្លេងភាគច្រើនលើសលុបនៅក្នុងសភា ហើយនេះ ជាក្តីសង្ឃឹមរបស់លោកថានឹងអាចនាំចក្រភពអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប ឲ្យទាល់តែបាន នៅប៉ុន្មានសប្តាហ៍ទៀតខាងនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅរសៀលថ្ងៃសុក្រទី១៣ ខែធ្នូ ឆ្នាំ ២០១៩។
លទ្ធផលបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃព្រហស្បត្តិ៍បានបង្ហាញថា គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ ៣២៦ក្នុងចំណោមអសនៈសរុប៦៥០ នៃ សភាជាន់ទាប។ដូច្នេះគណបក្សអភិរក្សនិយមនឹងមានសម្លេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានថ្លែងឲ្យដឹងថ្លារដ្ឋាភិបាលរបស់លោ នឹងផ្ដល់ សច្ចាប័នភ្លាមៗ លើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយ សហ ភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ឲ្យ ខាងតែបាន៕
ប្រភព៖ សារព័ត៌មាន BBC