អាមេរិកសាកល្បងមីស៊ីលដែលត្រូវបានហាមឃាត់ពីមុនក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធជាមួយរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.១២.១៩)

អាមេរិក៖ យោធាអាមេរិកបានសាកល្បងកាំជ្រួចមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍   ដែលជាប្រភេទគ្រាប់កំាជ្រួចត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលរដ្ឋការលោកត្រាំបានដកខ្លួនចេញកាលពីដើមឆ្នាំនេះដោយលើកហេតុផលថាប្រទេសរុស្ស៊ីមិនគោរពតាមសន្ធិសញ្ញានោះ  ។

ការសាកល្បងនេះធ្វើឡើងតែ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីដូណាល់ត្រាំនិងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ​ ។

ក្នុងដំណើរទស្សនកិច្ចនេះលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការចាកចេញពីសន្ធិសញ្ញា ​ និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបន្តសន្ធិសញ្ញាថ្មីដែលជាសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដែលនៅសេសសល់រវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក។