ចក្រភពអង់គ្លេសដំណើរការបោះឆ្នោតជាប្រវត្តិសាស្ត្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.១២.១៩)

អង់គ្លេស៖ ប្រជាជនរាប់លាននាក់នៅថ្ងៃព្រហស្បតិ៍នេះបាននាំគ្នាទៅបោះឆ្នោតក្នុងការបោះឆ្នោតលើកទី ៣ របស់ចក្រភពអង់គ្លេសក្នុងរយៈពេលតិចជាង ៥ ឆ្នាំនៅពេលដែលការិយាល័យបោះឆ្នោតបានបើកនៅទូទាំងប្រទេស។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស​បានបិទនៅយប់ថ្ងៃព្រហស្បតិ៍ដែលនេះជាការបោះឆ្នោតក្នុងខែធ្នូដំបូងបំផុតចាប់តាំងពីឆ្នាំ ១៩២៣ មក។

សមាជិកសភាសរុបចំនួន ៦៥០ នាក់នឹងត្រូវបានជ្រើសរើសក្រោមប្រព័ន្ធឯកកត្តនាមចេញពីបេក្ខជនសរុប ៣.៣២២ នាក់ដែលបានឈរឈ្មោះបោះឆ្នោត។