សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿងជូនដល់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖រថយន្តរថយន្តសង្គ្រោះបន្ទាន់ប្រណិតៗចំនួន ២គ្រឿង ជាអំណោយឧបត្ថម្ភដ៏សប្បុរសធម៌បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនផ្ទាល់ដៃថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: កាលពីព្រឹកថ្ងៃទី១២ធ្នូ។ នៅចំពោះមុខថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ឯកឧត្តម សេង ទៀង មានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿងនេះ ជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:ដើម្បីអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទហេតុផ្សេងៗក្នុងប្រទេសកម្ពុជាពិសេសប្រជាពលរដ្ឋទីទល់ក្រ។
ឯកឧត្តមជំនួយការផ្ទាល់មានប្រសាសន៍បន្តថា រថយន្តទាំងពីរគ្រឿងនេះ គឺជាប្រភេទរថយន្តដ៏ថ្មីស្រឡាង បំពាក់ទៅដោយឧបករណ៍សង្គ្រោះបន្ទាន់ មានលក្ខណ:ទំនើបធំទូលាយក្នុងការជួយអន្តរាគមន៍សង្គ្រោះ ចំពោះប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា មិនថាទីជិតឬទីឆ្ងាយ។ ឯកឧត្តមបន្តថា ដោយសារតែយើងទើបតែបញ្ចា
ទិញទើបតែមកដល់ ទើបនៅថ្ងៃនេះយើងប្រារព្ធពិធីប្រគល់ ទទួល ជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ក្នុងការបម្រើសេវាដឹកជញ្ជូន អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះផងទាំងពួងចាប់ពីពេលនេះតទៅ។
ឯកឧត្តមជំនួយការផ្ទាល់មានប្រសាសន៍សង្កត់ ធ្ងន់ថា អ្វីដែលជាសម្ភារ:អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាសម្ភារៈថ្មីទំនើប មិនមែនជាសម្ភារ:ជជុះនោះទេ អាស្រ័យនេះឯកឧត្តមសូមអំពាវនាវជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ខិតខំថែរក្សាការពាររថយន្តសង្គ្រោះបន្ទាន់ទាំងពីរគ្រឿងនេះ ឲ្យបានគត់មុត បើកបរក្នុងស្ថានភាពប្រុងប្រយ័ត្ន ដោយត្រូវចាត់ទុកថា រថយន្តទាំងពីរគ្រឿងនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើងតាំងអស់គ្នា។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត តាន់ សុគន្ធ នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរកអ្វីប្រៀបផ្ទឹមបាន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលស្គាល់ពីទុក្ខលំបាករបស់មន្ទីរពេទ្យ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដែលតែងតែដង្ហៅរកការជួយអន្តរាគមន៍សង្គ្រោះបន្ទាន់នានា ក្នុងការជួយ
សង្គ្រោះដល់អាយុជីវិតរបស់ជនងាយរងគ្រោះ។

លោកនាយកមន្ទីរពេទ្យមានប្រសាសន៍បន្តថា រូបលោកនិងខិតខំថែរក្សារថយន្តសង្គ្រោះបន្ទាន់ទាំងពីគ្រឿងនេះឲ្យជាប់គុតមុតដើម្បីអន្តាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែងទាំងអស់ មិនថាទីជិតឬទីឆ្ងាយ អ្វីដែលអាចទៅដល់យើងនិងទៅជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបំផុត។ តាមរយះអំណោយដ៏សប្បុរសធម៌បំផុតនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ នៃមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ពិសេសប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក សូមតាមជួយបីបាច់គាំពាររក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ប្រាជ្ញាញាណឈ្លាសវៃ ជន្មាយុយឺនយូរ
ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ ក្នុងការដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ភាពសំបូររុងរឿងជាយូរអង្វែងតរៀងទៅ៕