ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តជំរុញឱ្យរដ្ឋបានខេត្តដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ជំរុញឱ្យរដ្ឋបានខេត្តនិងស្ថាប័នពាក់ព័ន្ធពិនិត្យនិងដោះស្រាយករណីស្នើឡើងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលពូកគាត់ត្រូវការឈើធ្វើផ្ទះហើយស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ។

ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖ប្រជាពលរដ្ឋមួយចំនួនពិតជាពុំមានលទ្ធភាពក្នុងការរៀបចំសង្គមគ្រួសារ ឱ្យល្អប្រសើរបានឡើយ ដោយពួកគាត់ខ្វះដីធ្លី -ខ្លះទៀតត្រូវការឈើធ្វើផ្ទះ។ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ករណីនេះបងប្អូនបានស្នើសុំ ក្នុងវេទិកាថ្នាក់ខេត្ត គ្រប់ក្រុងស្រុក ឱ្យមានការជួយដោះស្រាយ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការរស់នៅ ដូចនេះអាជ្ញាធរមានសមត្ថកិច្ចត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះជូនពួកគាត់ទៅតាមស្ថានភាពជាក់ស្តែង។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកសៀមបូកខេត្តស្ទឹងត្រែង
លោកម៉ែនសុខខេន មេភូមិ កោះព្រះស្រុកសៀមបូកបានទទួលស្គាល់ថា៖បញ្ហានេះប្រជាពលរដ្ឋនៅឃុំកោះព្រះ មានកូនចៅរៀបការហើយ បានបំបែកគ្រួសារ ព្រោះតែសមាជិកមានការកើនឡើងពួកគាត់ចង់បានផ្ទះសម្បែងនៅដាច់ដោយឡែកពីគ្នា។លោកថា៖អាជ្ញាធរភូមិឃុំគ្មានលទ្ធភាពជួយដោះស្រាយរឿងដីធ្លីផ្ទះសម្បែងជូនពួកគាត់បានទេព្រោះនៅតាមមូលដ្ឋាននិមួយមន្ត្រីបរិស្ថានបានហាមឃាត់គ្រប់យ៉ាង។
(សម្លេង)ខ្ញុំសូមជំរាបជូនថាបងប្អូនប្រជាពលរដ្ឋគាត់ចង់ធ្វើផ្ទះតែមិនដឹងទៅរកឈើឯណាធ្វើផ្ទះទៅតាមកន្លែងនេះឈើអភិរក្សត្រឹមនេះត្រឹមនោះ ឈើតាមទន្លេរបស់សហគមន៍ប្រើការមិនបានឈើខ្ចីដើមតូចៗ ធ្វើផ្ទះយ៉ាងម៉េចបាននេះជាការបង្វល់របស់ប្រជាពលរដ្ឋមិនដឹងជាដោះស្រាយយ៉ាងម៉េច បើសិនជាធ្វើច្បាប់ពីត្រឹមណាទៅត្រឹមណាដល់ត្រឹមណាបានច្បាប់ រត់ច្បាប់ពីភូមិឃុំដល់បរិស្ថាន បរិស្ថានមិនទទួលស្គាល់ថាឈើអភិរក្សចេះមួយចុះមួយដូច្នេះសូមជំរាបថាតើដោះស្រាយយ៉ាងម៉េចបានប្រជាពលរដ្ឋបានធ្វើផ្ទះ។
លោកញែមសារី អភិបាលរងខេត្ត មានប្រសាសន៍ទទួលយកការស្នើឡើងនេះ ដើម្បីយកទៅដោះស្រាយ តែក៍តម្រូវឱ្យអាជ្ញាធរមួលដ្ឋានសហការជាមួយផ្នែកជំនាញ ចុះធ្វើបញ្ជីបច្ចុប្បន្នភាព ទៅតាមស្ថានភាពគ្រួសារនីមួយៗឱ្យបានច្បាស់លាស់ និងធ្វើការសុំច្បាប់ទៅតាមលំដាប់លំដោយ។
(សម្លេង)ឧបមាថាគាត់មានគ្នាតែបីនាក់ឬ៤នាក់ទេយើងអាចឱ្យឈើធ្វើផ្ទះនិងទំហ៊ំប៉ុណ្ណាទទឹង បណ្តាយ ប៉ុណ្ណាកមពស់ប៉ុន្មានយើងអាចកាប់ឈើធ្វើបានយើងធ្វើសំណើមក តាមថានានុក្រម សុំចេញពីភូមិ ឃុំ ពីស្រុកទៅមន្ទីររិស្ថានទៅ ដល់់ឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណកម្មការរៀបចំដីថ្នាក់ខេត្តសំខាន់ធ្វើឱ្យលឿនសំខាន់មួយសប្តាហ៍ធ្វើឱ្យហើយ។
លោកស៊ុត សុខុមតំណាងឱ្យប្រជាពលរដ្ឋនៅភូមិត្បូងខ្លាឃុំអូរម្រះបានគាំទ្រចំពោះគោលការណ៍នេះព្រោះប្រជាពលរដ្ខតែងតែសង្ឃឹមទៅលើអាជ្ញាធរខេត្ត ជាម៉ែឪ ក្នុងការជួយដោះស្រាយបញ្ហា សព្វយ៉ាងទាំងហេដ្ឋារចនាសម្ព័ន ប្រព័ន្ធទឹកស្អាត- ផ្លូវ-ស្ពាន-ដីធ្លី-ដែលជាតម្រូវការចាំបាច់បំរើឱ្យជីវភាពរស់នៅក្នុងសង្គមជាតិ៕