ជនជាតិអាមេរិកបានបង់ពន្ធបន្ថែមប្រហែល ៤២ ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១១.១២.១៩)

អាមេរិក៖ ក្រុមធ្វើយុទ្ធនាការប្រឆាំងពន្ធរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថាប្រជាជននិងអាជីវករអាមេរិកបានបង់ថ្លៃពន្ធបន្ថែមប្រហែល ៤២ពាន់លានដុល្លារអាមេរិកចាប់ពីខែកុម្ភៈឆ្នាំ ២០១៨ ដល់ខែតុលាឆ្នាំ ២០១៩ ដោយសារវិវាទពាណិជ្ជកម្មដែលផ្តើមចេញពីទីក្រុងវ៉ាស៊ីនតោន។

គ្រាន់តែក្នុងខែតុលា   ជនជាតិអាមេរិកបានបង់ពន្ធសរុបចំនួន ៧,២ ពាន់លានដុល្លារដែលខ្ពស់ជាងខែតុលាឆ្នាំមុនដល់ទៅ ១ ពាន់លានដុល្លារ។

អ្នកនាំពាក្យសម្រាប់ពាណិជ្ជកម្មសេរីរបស់ជនជាតិអាមេរិកដែលប្រឆាំងនឹងពន្ធនាំចូលបាននិយាយថាសង្គ្រាមពាណិជ្ជកម្មនេះបានអូសបន្លាយពេលយូរនិងបានធ្វើឱ្យមានការខាតបង់ច្រើនពេកហើយ ហើយល្មមដល់ពេលដែលរដ្ឋការលោកត្រំាគួរឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនិងបញ្ឈប់ពន្ធគយទាំងអស់ ។