ក្រសួសាធារណការ គ្រោងស្នើប្រមុខរាជរដ្ឋាភិបាលបង្កើតក្រុមការងារជាតិដោះស្រាយបញ្ហាដីចំណីផ្លូវ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

MC៖ ក្រសួសាធារណការ និងដឹកជញ្ជូន គ្រោងស្នើប្រមុខរាជរដ្ឋាភិបាលបង្កើតក្រុមការងារជាតិ ដើម្បីដោះស្រាយបញ្ហាដីចំណីផ្លូវ ខណៈដែលរាជរដ្ឋាភិបាលកំពុងបង្កើនការអភិវឌ្ឍ និងជួសជុលផ្លូវឲ្យកាន់តែ មានភាពធំទូលាយសម្រាប់ការចរាចរណ៍។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងដាក់សំណើរទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបង្កើតគណៈកម្មាធិការជាតិចុះសិក្សា ឬកំណត់គោលដៅ លើដីចំណីផ្លូវថ្នល់នៅទូទាំងប្រទេសឲ្យបានច្បាស់លាស់ សំដៅកុំឲ្យមានការសាងសង់ និងរំលោភលើចំណីផ្លូវថ្នល់បន្ដទៀត ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោក កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម បានបញ្ជាក់ថា នៅពេលមានក្រុមការងារបែបនេះ គឺសម្រួលដល់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការចុះសាងសង់ និងពង្រីកផ្លូវថ្នល់។
សំឡេង« បន្តិចទៀតយើងបានប្រជុំអន្តរក្រសួងហើយ និងធ្វើរបាយការណ៍ហើយ ស្នើសុំទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយដីការនេះគណៈកម្មាការនេះ និងផលប៉ះពាល់នេះនិងធ្វើផ្លូវម្តងៗចំណែកធ្វើផ្លូវវិញវាថោកជាង ទៅលើការដោះស្រាយបញ្ហាផលប៉ះពាល់មួយនេះ រាល់ថ្ងៃអស្ចារ្យពេក អស់លុយច្រើនណាស់ យើងកំពុងធ្វើកិច្ចការមួយនេះ។ »
ឯកឧត្តម បន្តថា ក្រសួង កំពុងខិតខំប្រឹងប្រែង និងពន្លឿនការអនុវត្តគ្រប់គ្រងដីចំណីផ្លូវថ្នល់ ដើម្បីសមស្របតាមស្ថានភាពប្រទេសដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន ខណៈនាពេលបច្ចុប្បន្ន នៅជួបបញ្ហាកកស្ទះចរាចរណ៍ កង្វះស្លាកសញ្ញាចរាចរណ៍ ការលក់ដូរឬសាងសង់លើដីចំណីផ្លូវ កង្វះផ្លូវសម្រាប់អ្នកថ្មើរជើង កង្វះភ្លើងបំភ្លឺពេលយប់តាមទីតាំងដែលងាយគ្រោះថ្នាក់ កង្វះចំណត ជាដើម៕