ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអញ្ជើញចុះសួសុខទុក្ខ មន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តប៉ៃលិនដែលកំពុង សម្រាក ព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន អត្ថបទ លោក មួន ចរិយា

ប៉ៃលិន៖ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិ បាលខេត្តប៉ៃលិន រួមដណើដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត លោកស្នងការ ស្នងការរង និងលោកប្រធានអនុប្រធានមន្ទីរបានអញ្ជើញសាក សួរសុខទុក្ខ លោក ហៀក ហេងលី មន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តប៉ៃលិនដែលមានគ្រោះថ្នាក់ក្នុងពេលដែលចុះបំពេញភារកិច្ចថែរក្សាសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងកម្មវិធីតាំងពិរពណ៌នៅមុខសាលាខេត្ត ហើយ កំពុង សំរាកព្យាបាលរបួស នៅមន្ទីរ ពេទ្យ បង្អែកខេត្ត ប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបាន សំដែង នូវការសោកស្តាយនូវ ឧបហេតុដែល បណ្តាលអោយមន្រ្តីនគរបាលយើងរងរបួស ធ្ងន់បែបនេះ ព្រមទាំងបានលើកទឹកចិត្តដល់អ្នក ជំងឺត្រូវខិត ខំថែទាំ សុខភាព និងព្យាបាលដើម្បីឆាប់ជាសះស្បើយទៅបំពេញការងារថែរក្សាសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើងវិញ។ ឯកឧត្តមក៏បានជំរុញដល់លោក គ្រួ អ្នកគ្រូពេទ្យ ត្រូវយកចិត្តទុក្ខដាក់ព្យាបាលដល់អ្នកជំងឺ ឲ្យអស់ពីសមត្ថភាពប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ របស់គ្រូពេទ្យ ដោយត្រូវមាន កាយវិការ ពាក្យសំដីល្អចំពោះអ្នកជម្ងឺ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើគ្រូពេទ្យ គោរពស្រឡាញ់ និង ដឹងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។

ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនក៏បានឧបត្តម្ភថវិកាដល់មន្ត្រីនគរបាលរងរបួសចំនួន១លានរៀលនិងថវិកាសមាគមន៏របស់ស្នងការនគរបាលខេត្តចំនួន ១លាន៥០ម៉ឺនរៀលនិងមានអង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ឋផងដែរ។

សូមបញ្ជាក់ថា៖ នៅយប់ថ្ងៃសៅរ៏ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង ៤០នាទីមានករណីមនុស្សស្រវឹងស្រាម្នាក់និងមានកាំបិតនៅនិងដៃផងនោះបានដេញកាប់ប្រជាពល រដ្ឋនៅក្នុងបរិវេណតាំងពិពណ៌ ក្នុងករណីនោះផងដែរកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តប៉ៃលិនបានចុះបង្រ្កាបហើយបានប៉ះទង្គិចគ្នារវាងជនដៃដល់និងប៉ូលីសធ្វើអោយមន្ត្រីប៉ូលីសរបួសធ្ងន់ម្នាក់។

– ជនបង្កឈ្មោះ អុល ទូច (ហៅ ហឿន) ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

-វត្ថុតាងដែលបានចាប់យកមាន កាំបិតខ្វែវ ចំនួនៈ ០១ដើម ប្រវែងប្រហែល ១ម៉ែត្រ ២សង់ទីម៉ែត្រ

-ជនរងគ្រោះឈ្មោះ ហៀក ហេងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលជាតិ ទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ដោយឡែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីបន្ត៕