ព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យមួយចំនួន ដើម្បីអោយពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន

MC៖ ព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យមួយចំនួន ដើម្បីអោយពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីសន្សំមហាកុសលសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា តំណាងគណៈសង្ឃនាយកនិងជាប្រធានសមាគមសមណនិស្សិតកម្ពុជា ព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិមានព្រះថេរៈដីកាអោយដឹងថា វត្តខ្មែរពុទ្ធគយាគ្រោងធ្វើកម្មវិធីឆ្លងមហាកុដ្ឋនៅនៅខែកុម្ភៈឆ្នាំ២០២០២ខាងមុខនេះ បន្ទាប់ពីសាងសង់រួចកាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥កន្លងមកនេះ។
ព្រះតេជគុណមានសង្ឃដីកាទៀតថា មហាកុដ្ឋនេះមានកម្ពស់៣ជាន់មាន៥១បន្ទប់ សម្រាប់ទទួលស្វាគមន៍ពុទ្ធបរិស័ទទៅស្នាក់អាស្រ័យនៅក្នុងដែនដីពុទ្ធភូមិនចន្លោះពី៤៨០នាក់ ទៅ៥០០នាក់ ដោយបានចំណាយថវិកាសាងសង់រហូតដល់ជាង៧៥ម៉ឺនដុល្លា។
ព្រះតេជព្រះគុណបន្តថា ចំពោះវត្តខ្មែរលុមពនី ដែលជាទីស្ថានព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ នៅពេលនេះកំពុងស្ថាបនាគគម្រោងសាងសង់ព្រះចូឡាមនីចេតិយក្នុងទម្រងរចនាបទខ្មែរដែលមានកម្ពស់៣៥ម៉ែត្រគ្រោងចំណាយថវិកាចន្លោះពី៦០ម៉ឺនទៅ៧០ម៉ឺនដុល្លា។ បច្ចុប្បន្នព្រះចូឡាមនីចេតិយនេះ សាងសង់សម្រេចបានចំនួន៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗនេះ។បន្ថែមពីនេះទៀតគឺគម្រោងតម្លើងព្រះសុវណ្ណកោដ្ឋ ធ្វើអំពីមាសសុទ្ធចំនួន១០៨តម្លឹងដើម្បីតម្កល់ព្រះសិរីរឹកធាតុព្រះសមា្មសម្ពុទ្ធបរមគ្រូនៃយើង។
ក្នុងឱកាសនោះដែរព្រះតេជព្រះគុណក៏បានផ្សព្វផ្សាយអំពីកម្មវិធីធម្មយាត្រាស្វែងរក បុណ្យទៅកាន់ដែនដីពុទ្ធភូមិនៅក្នុងខែកុម្ភៈខាងមុខនេះ ដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ដំណើរទស្សនៈកិច្ចនៅតំបន់ព្រៃហេមពាន្វ និងចូលរួមសម្ពោធមហាកុដ្ឋនៅវត្តគយាក្នុងបំណងបង្កើនផល្លានិសង្ឃសម្រាប់បច្ចុប្បន្នជាតិនិងអនាគតជាតិ។
ព្រះតេជព្រះគុណមានសង្ឃដីកាបន្ថែមថា កម្មវិធីធម្មយាត្រាស្វែងរកបុណ្យនេះមានរយៈពេល១៨ថ្ងៃទៅ ២០ថ្ងៃ ដោយម្នាក់ៗគ្រោងចំណាយថវិកាជាង១០០០ដុល្លា។
ព្រះតេជព្រះគុណមានសង្ឃដីកាអៈអាងថា ការចូលរួមចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លាគាំទ្របុណ្យនិងកសាងសាងសមិទ្ធិផលនៅក្នុងវត្តទាំង៨ស្ថិតក្នុងដែនដីពុទ្ធភូមិនេះ មិនត្រឹមតែ បង្ហាញពីការរីកចំរើនវិស័យព្រះពុទ្ធសាសនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទំាងបានបង្ហាញពីវប្បធម៌ខ្មែរដ៏ល្អផូផងរបស់កម្ពុជានៅក្នុងដែនដីពុទ្ធភូមិថែមទៀតផង។ ពិសេសទៀតនោះ គឺពុទ្ធបរិស័ទនឹងទទួលបានអនិសង្ឃច្រើនណាស់ដោយតាមព្រះពុទ្ធអង្គសម្តែង ពីពពួកហ្វូងមនុស្សនិងទេវត្តាតាមថែរក្សា បានសេចក្តីសុខសេចក្តីចម្រើន មានជោគមានជ័យ ហើយទៅអនាគតជាតិក្លាយជាស្តេច ចក្រពាត់ អាកាសាក់ទេវត្តា៨៤០០០ពាន់ជាតិ បានទៅជាសាកាក់ទេវរាជ និងតុសិតាទេវរាជ ជាដើម។
សម្លេង«
សូមបញ្ជាក់ថា ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា បានផ្តួចផ្តើមកសាងវត្តខ្មែរក្នុងដែនដីពុទ្ធភូមិ ចាប់តំាងពីឆ្នាំ២០០៤មក ដែលរហូតមល់ដល់ពេលនេះមានរយៈពេល១៤ឆ្នាំហើយ ដែលមានវត្ត ខ្មែរចំនួន៨ ដោយវត្តខ្លះមានព្រះវិហារ និងវត្តខ្លះទៀតកំពុងចាប់ផ្តើមសាងសង់ ក្នុងទម្រង រចនាបទខ្មែរបូរាណ៕