ភាពតានតឹងកើនឡើងដល់ចំណុចគ្រោះថ្នាក់ក្នុងផ្នែកការទូត នុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង  

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកំពុងឈានឆ្ពោះទៅរកចំណុច​ដ៏​គ្រោះថ្នាក់មួយ ដោយរបបកុម្មុយនិស្តមួយនេះបានធ្វើតេស្តយោធាដែលមិនមានស្ថិរភាព​ ហើយការព្រមានប្រធានាធិបតីលោក ដូណាល់ ត្រាំថា​ មេដឹកនាំរបស់ប្រទេសនេះ​អាចបាត់​បង់​នូវ​អ្វី​គ្រប់យ៉ាងដោយសារអំពើអរិភាព។

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយ​នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae នៅភាគពាយ័ព្យរបស់ខ្លួន ដែលជាទីតាំងនៃការ​បាញ់សាកល្បងរ៉ុក្កែតរយៈចម្ងាយឆ្ងាយកាលពីថ្ងៃមុន ហើយការសាកល្បងនេះនឹងជួយផ្លាស់​ប្តូរ « ទីតាំងយុទ្ធសាស្ត្រ» ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

ការសាកល្បងនេះ អាចជាការពិសោធន៍របស់ម៉ាស៊ីនរ៉ុក្កែត ដោយបង្កការភ័យខ្លាចថា កូរ៉េខាងជើងនឹងបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប្រសិនបើសហរដ្ឋអាមេរិកខកខាននៅដំណាច់ឆ្នាំនេះ ដោយមេដឹកនាំលោក គីម ជុង-អ៊ុន បានកំណត់ឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញ ភាពបត់បែនក្នុងកកិច្ចចរចានុយក្លេអ៊ែរនោះ។

ការបាញ់បង្ហោះ ICBM នេះ ដែលបង្កការគំរាមកំហែងដោយផ្ទាល់ទៅកាន់ទ្វីបអាមេរិក ដោយអាចបង្អាក់ការទូតផ្ទាល់ខ្លួនរបស់លោក Trump យ៉ាងខ្លាំងជាមួយនឹងមេដឹកនាំកូរ៉េខាង​ជើង ដោយបានពិចារណាឡើងវិញមុនពេលយុទ្ធនាការបោះឆ្នោតឡើងវិញ​ពេញលេញ​របស់​លោក។

លោក Park Won-gon សាស្រ្តាចារ្យនយោបាយអន្តរជាតិនៅឯសាកលវិទ្យាល័យ Handong Global University បាននិយាយថា កូរ៉េខាងជើងបានបង្ហាញសញ្ញាថា ការសាក​ល្បងចុងក្រោយនៅទីតាំងបង្ហោះផ្កាយរណបអាចជាការចាប់ផ្តើមធ្វើតេស្តិ៍ ICBM។ វាពិតជាគួរ​ឱ្យភ្ញាក់ផ្អើលណាស់ដែលកូរ៉េខាងជើងធ្វើដំណើរលឿនជាងអ្វីដែលខ្ញុំគិត។

លោកសាស្រ្តាចារ្យបានបន្ថែមថា ការធ្វើតេស្ត ICBM ប្រសិនបើវាកើតឡើងមែននោះ វានឹងឃើញការផ្លាស់ប្តូរស្ថានភាពតានតឹងត្រឡប់ទៅរកកាលពីក្នុងឆ្នាំ២០១៧វិញ។ លោក ​ត្រាំ អាចប្រើវិធីសាស្ត្រដាកសម្ពាធអតិបរិមា និងរឹតបន្តឹងគំនាបទណ្ឌកម្មនាពេលខាងមុខ ដោយ​ផ្អែក​លើហេតុផលដែលគាត់បានខិតខំប្រឹងប្រែងខាងការទូតជាអតិបរមា។

ការសាកល្បង ICBM អាចនាំមកនូវការមិនទុកចិត្តខាងការទូតនុយក្លេអ៊ែរ រវាងទីក្រុង​វ៉ាស៊ីនតោន និងព្យុងយ៉ាងព្រោះថា លោក Trump បានចាត់ទុកការផ្អាកដោយខ្លួនឯងរបស់​កូរ៉េខាងជើងលើការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចរយៈចម្ងាយឆ្ងាយ ជាផ្នែកមួយនៃគោល​នយោបាយ​ការបរទេសសំខាន់ៗរបស់លោក។

ក្រុមអ្នកវិភាគមួយចំនួននៅតែមានសង្ឃឹមថា កូរ៉េខាងជើងអាចនឹងមិនជ្រើសរើសយក​ដំណើរការ​នៃការសន្ទនា ដោយការបង្កហេតុដោយហេតុថា ខ្លួនបានដឹងពីឱកាសការទូតដែល​បង្កើតឡើងដោយមានឈ្មោះដែលមិនមានការគោរព ចំពោះគោលនយោបាយការបរទេស​របស់​លោក Trump និងដំណើរឆ្ពោះទៅរកសន្តិភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង​លោក ​មូន ចេ-អ៊ីន នោះ។

ពួកគេក៏បានចង្អុលបង្ហាញផងដែរថា ការទាស់ទែងគ្នារវាងទីក្រុងវ៉ាស៊ីនតោន និង​ទីក្រុង​ព្យុង​យ៉ាងបានធ្វើតេស្តជាថ្មីម្តងទៀតនូវតួនាទីការទូត និងតួនាទីអន្តរការី៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)