ក្រុមអ្នកតវ៉ាក្នុងទីក្រុងហុងកុងប្រារព្ធខួបកន្លះឆ្នាំនៃការតវ៉ាជាមួយនឹងការជួបជុំគ្នាដ៏ធំមួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.១២.១៩)

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានចូលរួមនៅក្នុងការប្រមូលផ្តុំដ៏ធំបំផុតមួយតាមផ្លូវនានានៅទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យនេះដើម្បីបង្ហាញចលនាគាំទ្រ   ដោយពេលនោះសកម្មជនមួយរូបបានព្រមានមេដឹកនាំទីក្រុងប៉េកាំងថាពួកគេមានឱកាសចុងក្រោយដើម្បីបញ្ចប់វិបត្តិនយោបាយនេះ។

ក្រុមអ្នករៀបចំបានប៉ាន់ប្រមាណថាមានមនុស្សជាង ៨០០.០០០ នាក់បានប្រមូលផ្តុំគ្នាអស់រយៈពេលជាច្រើនម៉ោងនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងទីក្រុងខណៈដែលការតវ៉ាបានកត់សំគាល់ជាខួបគម្រប់រយៈពេល ៦ ខែ។

ប៉ុន្តែកងកម្លាំងប៉ូលីសក្នុងទីក្រុងបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាមានមនុស្សចំនួន តែ​ជាង​ ១៨៣,០០០ នាក់ប៉ុន្នោះដែលបានចូលរួមក្នុងបាតុកម្មនេះ។