ការស៊ើបអង្កេតរបស់ FBI និយាយថាការបាញ់នៅមូលដ្ឋានកងទ័ពជើងទឹកក្នុងរដ្ឋផ្លរីដាជាអំពើភេរវកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.១២.១៩)

អាមេរិក៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកដែលហៅកាត់ថា (FBI) បាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារដ៏សាហាវមួយដោយជនជាតិអារ៉ាប់ប៊ីសាអូឌីតនៅឯមូលដ្ឋានកងទ័ពជើងទឹកក្នុងរដ្ឋផ្លរីដាដែលជាអំពើភេរវកម្ម។

FBI បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះមានឈ្មោះថាមូហាម៉ាត់ អាល់សាមរ៉ានី (Mohammed Alshamrani) អាយុ ២១ ឆ្នាំជាយោធានៃកងទ័ពអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីតដែលឈរជើងនៅមូលដ្ឋានហ្វឹកហាត់ការហោះហើរ។

ការវាយប្រហារកាលពីថ្ងៃសុក្រន្លងមកបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់និង ៨ នាក់ផ្សេងទៀតរងរបួសក្នុងអគារថ្នាក់រៀនមួយនៅឯស្ថានីយ៍អាកាសចរណ៍ភេនសាកូឡា ដែលនេះជាការបាញ់លើកទី ២ នៅឯទីតាំងយោធាសហរដ្ឋអាមេរិកកាលពីប៉ុន្មានសប្តាហ៍កន្លងមក។