ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យនៅទីក្រុងដេលីកើនឡើងដល់ ៤៣ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.១២.១៩)

ឥណ្ឌា៖ តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួបានរាយការណ៍ឲ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងឧប្បត្តិហេតុអគ្គិភ័យមួយនៅទីក្រុងដេលីប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃអាទិត្យបានកើនដល់ ៤៣ នាក់ហើយ។

អគ្គិភ័យនេះបានឆាបឆេះនៅខាងក្នុងអគារកម្ពស់បួនជាន់នៅភាគខាងជើងទីក្រុងដេលី។ ភាគច្រើននៃអ្នកដែលបានស្លាប់គឺជាកម្មករចំណាកស្រុកមកពីរដ្ឋប៊ីហារភាគខាងកើតរបស់ប្រទេសដែលបានកំពុងគេងលក់នៅពេលអគ្គិភ័យបានផ្ទុះឡើង ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ប៉ុស្តិ៍ទូរទស្សនក្នុងស្រុកថាអគ្គិភ័យនេះបានឆាបឆេះដោយសារទុះសេខ្សែភ្លើង។