ក្រសួងសាធារណៈការនិងដឹកជញ្ចូនបង្កើតកម្មវិធិថែទាំផ្លូវ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿង ខេត្តស្ទឹងត្រែង

M.C  ក្រសួងសាធារណៈការនិងដឹកជញ្ចូន បង្កើតកម្មវិធិថែទាំផ្លូវហៅថា(រ៉ូត ឃាម៉ូ បាលអែត)ដោយយកប្រជាពលរដ្ឋធ្វើជាអ្នកផ្ញើសារនិងរូបភាពករណីផ្លូវខូច ចូល ទៅក្នុងកម្មវិធីនេះ ហើយក្រសួងនិងផ្ដល់ព័ត៌មានទៅអាជ្ញាធរសាម៉ី អង្គភាពពាក់ព័ន្ធ ដើម្បីឱ្យធ្វើសកម្មភាពជួសជុលឡើងវិញបំរើការធ្វើចរាចរណ៍បានងាយស្រួល។

ក្នុងឱកាស ចុះផ្សព្វផ្សាយកម្មវិធីនិងការទទួលយកព័ត៌មានពីប្រជាពលរដ្ឋនៅខេត្តស្ទឹត្រែង លោកយិន សេរីវុទ្ធ ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃក្រសួងធារណៈការនឹងដឹកជញ្ជូន បានបញ្ជាក់ថា៖ក្រសួងបានរៀបចំយន្តការទទួលយក ព័ត៌មានពីប្រជាពលរដ្ឋហើយឆ្លើយតមទៅវិញភ្លាមៗ ដើម្បីដោះស្រាយបញ្ហាជួសជុលផ្លួវខូចឡើងវិញទៅតាមសំណូមពរ ងាយស្រួលដល់ការធ្វើចរាចរណ៍ឱ្យមានសុវត្ថិភាព។ លោកថា៖ចាប់ពីពេលនេះទៅបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅដល់ទីណាក៍ដោយសូមឱ្យចូលរួមថតរូបភាព ករណីផ្លូវខូច ផ្ញើចូលកម្មវិធីដែលក្រសួងបានបង្កើតឡើង ។
(សម្លេង) បើនិយាយពិកម្មវិធីសញ្ញាសំគាល់គឺមានឡូហ្គ្រោក្រសួងសាធារណៈការនិងការងារជួសជុលរបស់កម្មវិធីនេះ យើងវាយជាអក្សរខ្មែរថាកម្មវិធីថែទាំផ្លូវឬក៍(រ៉ូត ឃាម៉ូ បាលអែត)ជាអង្គគ្លេសក័បានជាខ្មែរក៍បានតែទីមួយត្រូវការដោនលោតសិនទាញយកកម្មវិធីនិងសិន។
លោកស គឹមណាត ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត បានពន្យល់ដែរថា៖នេះជាការបើកទូលាយឱ្យប្រជាពលរដ្ឋជួយផ្តល់ព័ត៌មកមន្ទីរជំនាញព្រោះផ្លូវកៅស៊ូក្តី ផ្លូវគ្រួសក្រហមក្តី សុទ្ធសឹងតែមានគម្រោងថែទាំនិងជួសជុល។
(សម្លេង)អញ្ចឹងសូមឱ្យប្រជាពលរដ្ឋយើងនៅក្នុងខេត្ត មិនថានៅខេត្តយើងទៅខេត្តណាក៍ដោយក៍បានដែរ ឃើញផ្លូវសំបុកមាន់អីចុចទៅ បង្ហោះទៅក្រសួងគេនិងបញ្ជូនមកតាមខេត្តវិញ ហើយគេមានផែនទីឱ្យទាំងអស់ ផ្លូវខ្សែ ណាខ្សែណាអីទាំងអស់ អញ្ចឹងយើងគ្រាន់តែចុចទៅបង្ហោះទៅ សំណូមពរយ៉ាងម៉េចឱ្យជួយធ្វើផ្លូវនិងចេះមួយចុះមួយ គេនិងផ្តល់ព័ត៌មានមកតាមមន្ទីរវិញ។
លោក ប៉ាលសុវណ្ណរ៉ា ប្រជាពលរដ្ឋនៅសង្កាត់សាមគ្គីបានបានគាំទ្រនៅកម្មវិធីនេះព្រោះវាបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្នុងការដោះស្រាយបញ្ហានិងធ្វើឱ្យផ្លូវគមនាគមន៍មានស្ថានភាពល្អប្រសើរ បំរើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ បានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២០ផ្លូវស្ពានត្រូវមានគុណភាព។ លោកថា៖កន្លងមកផ្លូវមួយចំនួន ការជួសជុលផ្លូវពីមួយឆ្នាំទៅមួយឆ្នាំ មន្ត្រីជំនាញចេះតែធ្វើ ផ្លូវចេះតែខូចព្រោះនៅ(ខែវស្សាភក់ ខែប្រាំងដីហុយ) បង្កផលប៉ះពាល់ដល់សុខភាពអ្នករស់នៅតាមបណ្តោយផ្លួវ និងបង្កការគ្រោះថ្នាក់ចរាចរណ៍ក៍មានដែរ។
សូមបញ្ជាក់ថា៖កម្មវិធីបណ្តុះបណ្តាលនិងផ្សព្វផ្សាយយន្តការ ផ្តល់ព័ត៌មានឆាប់រហ័សពីប្រជាពលរដ្ឋទៅក្រសួងសាថារណៈការនិងដឹកជញ្ជូន មន្ត្រីជំនាញអនុវត្តបានចំនួន២២ខេត្តក្រុងហើយ
ដើម្បីផ្តល់ឱកាសឱ្យក្រសួងបានត្រួតពិនិត្យការងារជួសជុលផ្លូវបានលឿននិងឆាប់រហ័ស ៕