គ្រូឧទ្ទេសចំនួន៤៥រូប នឹងទៅចូលរួមវគ្គសិក្សារយៈពេលពីរខែ នៅប្រទេស សឹង្ហបុរី

វិទ្យុជាតិកម្ពុជា៖


គ្រូឧទ្ទេសចំនួន៤៥រូប (ស្រី២០រូប) នឹងទៅចូលរួមវគ្គសិក្សារយៈពេលពីរខែ នៅវិទ្យាស្ថានជាតិអប់រំ សឹង្ហបុរី ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា វគ្គសិក្សានេះគឺជាកម្មវិធីអាហារូបករណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស ផ្នែកវិធីសាស្ត្របង្រៀន និងការអភិវឌ្ឍកម្មវិធីសិក្សា។
គ្រូឧទ្ទេសទាំង៤៥រូប អញ្ជើញមកពីអង្គភាពថ្នាក់កណ្ដាលមួយចំនួន នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅទូទាំងប្រទេស ហើយនឹងទទួលបានការបណ្ដុះបណ្ដាលទៅលើវិធីសាស្ត្របង្រៀនតាមបែបរិះរក និងការអភិវឌ្ឍកម្មវិធីសិក្សាផ្អែកលើបញ្ញត្តិ៕