ពួកសកម្មប្រយុទ្ធ IS ១៨០នាក់ទៀតចុះចូលនៅក្នុងខេត្តអាហ្វហ្គានិស្ថានខាងកើត 

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែធ្នូ  ឆ្នាំ២០១៩ — អភិបាលខេត្តបាននិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (  IS ) មួយក្រុមថ្មីបានចុះចូល​នៅក្នុង​ទី​ក្រុងហ្សាឡាឡាបាត រដ្ឋធានីខេត្តណានហ្គាហា នៅភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍នេះ ។

អភិបាលខេត្ត លោក សា ម៉ូហាម៉ាដមីយ៉ាឃីល  បានប្រាប់ពួកអ្នកយកព័ត៌មានថា សមាជិកក្រុម IS ឬក្រុមភេរវជន  Daesh សរុបទាំងអស់ ១៨០នាក់ បានបោះបង់ចោលអំពើហិង្សានឹងបានចុះចូល​ជាមួយ​គណនាយកសន្តិសុខជាតិ  ( NDS ) ក្នុងទីក្រុងហ្សាឡាឡាបាត នៃខេត្តណានហ្គាហា កាលពីថ្ងៃត្រង់ថ្ងៃ​ព្រហស្បតិ៍នេះ ។

ពួកសកម្មប្រយុទ្ធដែលបានចុះចូលដែលធ្វើសកម្មភាពនៅក្នុងស្រុកអាជីនបានប្រគល់កាំភ្លើង AK-47  និងកាំភ្លើងយន្តធុនធ្ងន់ជាង ៩៤ដើមទៅឱ្យទីភ្នាក់ងារចារកម្មជាតិ NDS របស់ប្រទេស ។

ពួកសកម្មប្រយុទ្ធដែលចូលរួមជាមួយក្រុម IS ក្បាលរឹងបានលេចឡើង​នៅអាជីននឹងនៅ​ក្នុងស្រុក​ណាសយ៉ាន និងខូកយ៉ានី ដែលនៅជិតខាងគ្នា ក្នុងដើមឆ្នាំ ២០១៥ ព្រមទាំងបាននឹងកំពុង​ធ្វើការប្រកួត​ប្រជែងនឹងកងកម្លាំងសន្តិសុខ នៅក្នុងខេត្តណានហ្គាហា យ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ ចាប់តាំងពីពេលនោះ​មក ។

កងកម្លាំងសន្តិសុខរដ្ឋាភិបាល បានបើកធ្វើការបង្ក្រាបយ៉ាងធំមួយប្រឆាំងនឹង IS ក្នុង នៅអាជីន​កាល​ពី​ដើមខែកន្លងទៅដែលបង្ខំឱ្យពួកសកម្មប្រយុទុ្ធ ISជាង ១.០០០ នាក់ និងសមាជិកគ្រួសាររបស់ពួកគេចុះ ចូលជាមួយ កងកម្លាំងសន្តិសុខ ។ ក្រុម IS មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)