កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់កិច្ចចរចាជុំទី៤ ស្តីពីការចែករំលែកចំណាយការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចចរចាមួយផ្សេងទៀតកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ស្តីពីការចែករំលែកការចំណាយសម្រាប់ការថែរក្សាកងទ័ព​អាមេរិក​​នៅប្រទេសកូរ៉េខាងត្បូង ដោយភាគីទាំងពីរមិនដឹងថាតើចំនួនបន្ទុកប៉ុន្មានដែល ទីក្រុង​សេអ៊ូលគួរដាក់ប៉ុន្មាននោះទេ។

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងថ្លែងការព័ត៌មានមួយថា ការបញ្ចប់កិច្ចចរចារ​យៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន លោក ជុង អ៊ុន-បូ (Jeong Eun-bo) ប្រធានអ្នកចរចារបស់ទីក្រុងសេអ៊ូល និងសមភាគីអាមេរិករបស់លោក គឺលោក James DeHart បានយល់ព្រមជួបគ្នាម្តងទៀតនៅក្នុងទីក្រុងសេអ៊ូល នៅមុនចុងខែនេះ ដើម្បីបន្ត​កិច្ច​ពិភាក្សានេះ។

ក្រសួងបាននិយាយថា ក្នុងកិច្ចចរចានេះ កូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើចំណុចរបស់​ខ្លួន​ដែលថា កិច្ចចរចាគួរតែត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌបច្ចុប្បន្ននៃ​កតិកាសញ្ញាចែក​រំលែក​តម្លៃ ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ហើយត្រូវ​តែ​បង្កើតកិច្ចព្រមព្រៀង “យុត្តិធម៌ សមហេតុផល និងអាចទទួលយកបាន” មួយ។

ក្រសួងបាននិយាយថា យើងបានសង្កត់ធ្ងន់ថា កិច្ចចរចាគួរតែត្រូវបានធ្វើឡើងនៅក្នុង​ក្របខ័ណ្ឌ SMA ហើយកិច្ចព្រមព្រៀងដែលសមហេតុសមផល និងអាចទទួលយកបានពីគ្នា​ទៅវិញទៅមកដែលត្រូវបានគេធ្វើឡើងក្នុងលក្ខណៈមួយ ក្នុងការពង្រឹងសម្ព័ន្ធមិត្តកូរ៉េខាង​ត្បួង​និងឥរិយាបថការពារជាតិរបស់សម្ព័ន្ធមិត្ត។

សេចក្តីអត្ថាធិប្បាយបានបង្ហាញថា ភាគីទាំងពីរនៅឆ្ងាយពីគ្នា ដោយសហរដ្ឋអាមេរិក​ត្រូវបានគេរាយការណ៍ថា បានទាមទារឱ្យមានការបង្កើនចំនួនប្រាំដងនៃការចូលរួមចំណែក​របស់ទីក្រុងសេអ៊ូលចំនួន ៥ ប៊ីលានដុល្លារអាមរិក ហើយកូរ៉េខាងត្បូងបដិសេធមិនទទួល​យក​នូវអ្វីដែលខ្លួនគិតថាជាតំរូវការមិនសមហេតុផលនោះ។

កិច្ចចរចាជុំមុនៗនៅទីក្រុងសេអ៊ូលកាលពីខែមុន ត្រូវបានកាត់បន្ថយយ៉ាងខ្លី បន្ទាប់ពី​ប្រទេសកូរ៉េខាងត្បូងទំនងជាបានច្រានចោលនូវតំរូវការ។ កិច្ចព្រមព្រៀងនៅសប្តាហ៍នេះ​នឹងធ្វើជាជុំនៃកិច្ចចរចាមួយផ្សេងទៀតនៅចុងខែនេះ ដោយបង្ហាញផងដែរថា កិច្ចព្រមព្រៀងថ្មី​នឹងមិនទំនងទេ មុនពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្ននឹងផុតកំណត់នៅចុងឆ្នាំនេះ។

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការផ្លាស់ប្តូរក្របខ័ណ្ឌនៃ​កតិកាសញ្ញាចែករំលែកចំណាយ ដើម្បីបង្កើតប្រការថ្មីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យមានការ​ចំណាយខ្ពស់សម្រាប់ការថែរក្សាកងទ័ពអាមេរិកប្រហែល ២៨.៥០០នាក់ ដែលឈរជើងនៅ​ក្នុង​ប្រទេសនេះ។

SMA បច្ចុប្បន្នតម្រូវឱ្យកូរ៉េខាងត្បូងចំណាយ ៨៧០ លានដុល្លារសម្រាប់ជនស៊ីវិលកូរ៉េ​ដែលជួលដោយកងកម្លាំងអាមេរិក ការសាងសង់អគារយោធា និងទម្រង់នៃគាំទ្រផ្សេងៗ​ទៀត។

រដ្ឋបាលលោក Trump ដែលបានស្នើនោះត្រូវបានគេរាយការណ៍ថា នៅក្រោមកិច្ច​ព្រម​ព្រៀង​ថ្មីនេះ​ ប្រទេសកូរ៉េខាងត្បូងក៏បានគ្របដណ្តប់លើការចំណាយទាក់ទងនឹងការគាំទ្រ​ដល់​ក្រុមគ្រួសាររបស់ទាហានអាមេរិក និងធ្វើសមយុទ្ធយោធារួមគ្នាផងដែរ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)