អង្គការសហប្រជាជាតិអំពាវនាវឲ្យដកកងទ័ពនៅស៊ីរីបន្ទាប់ពីមនុស្ស ១៩ នាក់បានស្លាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.១២.១៩)

អាមេរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថាខ្លួនកំពុងអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ីរីឱ្យបញ្ចប់ជម្លោះនៅពេលដែលមានរបាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១៩ នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសនៅភាគពាយព្យរបស់ប្រទេស។

អង្គការសហប្រជាជាតិក៏បានរំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការការពារជនស៊ីវិលក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកនាំពាក្យបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះរាប់សិបសហគមន៍ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំភ្លើងធំដែលបណ្តាលឱ្យមានមនុស្សស្លាប់និងផ្លាស់ទីលំនៅ។