Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានដាក់វិធានការទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ

Published

on

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ឋី ៖

ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានដាក់វិធានការទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃនៅរដូវប្រាំង នេះ ដើម្បីធ្វើយ៉ាងណាការពារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទកុំឲ្យបាត់បង់ ។

លោក កត ប៉ូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ថា មន្ទីរបានសហកាជាមួយអជ្ញាធរដែនដីនិងមន្រ្តីឧទ្យាននុរក្ស ដោយចាប់ពីខែមករា រហូតដល់ខែកក្កដា ខាងមុខនេះ នឹងដាក់វិធានការការពារកុំឲ្យមានភ្លើងឆេះព្រៃ ព្រោះនៅរដូវប្រាំងឆ្នាំនេះទឹកមានការខ្សត់ខ្សោយខ្លាំង ដែលអាចបង្ករឲ្យមានភ្លើឆេះព្រៃបាន។លោក បញ្ជាក់ថា កាលពីឆ្នាំ២០១៥ ខេត្ត បានជួបបញ្ហាភ្លើងឆេះព្រៃម្តងរួចមកហើយ ដែលធ្វើឲ្យបាត់បង់ដីព្រៃជិត៥ម៉ឺនហិកតា បាត់បងជំម្រកសត្វស្លាប ក៏ដូចជាមច្ឆាជាតិជាច្រើន ព្រមទាំងមានផលវិបាកទៅដល់សហគមន៍មួយចំណែកផង។ ដូច្នេះ មន្ទីរ រួមជាមួយភាគីពាក់ពន្ធ័ នឹងរៀបចំវិធានការទុកជាមុន ធ្វើយ៉ាងណាទប់ស្កាត់បញ្ហានេះ មិនឲ្យកើតឡើងបន្តទៀត។

លោកបានបន្ថែមថា មកដល់ពេលនេះមន្ទីរក៏ដូចជាអជ្ញាធរដែនដីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនការយាមកាមជាច្រើនកន្លែងទៀត និងបានចុះអប់រំដល់ប្រជាជនរស់នៅសហគមន៍ក៏ដូចជាប្រជាជនដែលប្រកបរបបររកឃ្នុំសូមឲ្យចូលរួមការពារធ្វើយ៉ាងណាកុំឲ្យមានភ្លើងឆេះព្រៃដូចឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កំរិតទឹកទន្លេមេគង្គនឹងស្រកចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មាន ដែលនឹងធ្វើឲ្យតំបន់មួយចំនួនអាចជួបបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន