Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា នឹងកាត់សម្អាតដើមឈើ និងមែកឈើ ដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

Published

on

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ០៤ ធ្នូ ២០១៩៖

អាជ្ញាធរជាតិអប្សរា នឹងកាត់សម្អាតដើមឈើ និងមែកឈើ ដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ និងសាធារណៈជន ដែលមកកំសាន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការកាត់សម្អាតដកហូតដើមឈើ និងកាត់ក្រីមែកឈើមួយចំនួនដែលមានហានិភ័យខ្ពស់នេះ គឺក្នុងគោលបំណងដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណៈជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា។
ប្រភពដដែល បញ្ជាក់ថា ក្នុងយុទ្ធនាការនេះគឺមាន ការកាត់សម្អាតដកហូតដើមឈើមានចំនួន៣៩ដើម កាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់មានចំនួន១៧ដើម និងគាស់កូនដើមត្នោតចំនួន២ដើម ដែលដុះប៉ះចំអគារ និងផ្លូវ សម្រាប់គម្រោងសាងសង់អគារស្នាក់ការនគរបាលការពារបេតិកភណ្ឌ។
សូមបញ្ជាក់ថា ការកាត់សម្អាតដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ របស់អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់បញ្ចប់ភារកិច្ច៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន