រដ្ឋាភិបាលម៉ាឡេស៊ីចេញសេចក្តីព្រាងច្បាប់កំណត់អំណាចនាយករដ្ឋមន្ត្រីតែ២អាណត្តិ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានស្នើសេចក្តីព្រាងច្បាប់ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹម 0២អាណត្តិដែលនេះជាការបំពេញការសន្យាមុនការបោះឆ្នោត របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Mahathir Mohamad ការពារការរំលោភអំណាចដែលអាចកើតមាន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Aisa កាលពីយប់ថ្ងៃអង្គារ ទី ០៣ ខែធ្នូ ឆ្នាំ ២០១៩។
ច្បាប់នេះមានគោលដៅដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសហព័ន្ធ ដើម្បីបញ្ជាក់ពីចំនួនអតិបរិមាពីរអាណតិ្តសម្រាប់នាយករដ្ឋមន្រ្តីហើយនឹងតម្រូវឱ្យមានការគាំទ្រពី ២ភាគ ៣ នៃសមាជិកសភាជាប់ឆ្នោត ២២២ រូបដើម្បីអនុម័ត។
សូមបញ្ជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញនេះស្ថិតក្នុងចំណោមការសន្យាមួយចំនួន នៅក្នុងសម្ព័ន្ធគណបក្សនយោបាយ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) របស់លោក Mahathir ក្រោមគោលបំណងលុបបំបាត់អំពើពុករលួយ និងដាក់កំហិតលើអំណាចនាយករដ្ឋមន្រ្តី។
ប្រភព៖ សារព័ត៌មាន Channel News Aisa