រាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍៩ ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជនមានពិការភាព

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩៖

រាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍៩ ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជនមានពិការភាព សម្រាបបង្កភាពងាយស្រួល និងទទួលបានសិទ្ធស្មើភាពគ្នានៅក្នុងសង្គម។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី ៣៧ ឆ្នាំ២០១៩នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអំពាវនាវ៩ ចំណុចដល់ភាគីពាក់ព័ន្ធ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយ រៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំ តាមវិស័យរបស់ក្រសួងស្ថាប័ន អង្គភាពនីមួយៗ បន្ត ពង្រឹងពង្រីកវិធានការទប់ស្កាត់ពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសរសត្រូវពង្រឹងពង្រីក ស្មារតីម្ចាស់ការរបស់ជនមានពិការភាពផ្ទាល់ ជាកត្តាគន្លឹះនៃការងារអភិវឌ្ឍ ប្រកបដោយចីរភាព ព្រមទាំង លើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាព បំពេញមុខងារ តួនាទីទទួល ខុស ត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង ។
សម្តេចក្រឡាហោមក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រសហ គ្រាស និងគ្រឹះស្ថាន ទាំងអស់អោយអនុវត្តដោយស្ម័គ្រចិត្ត ភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការ ភាពឱ្យចូលបម្រើការងារ ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
បន្ថែមពីនេះទៀត ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពដល់បងប្អូនមានពិការភាព និងត្រូវដឹកនាំ ចាត់ចែង អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធពិការភាពជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិលឱ្យមានសក្តិសិទ្ធភាព ហើយត្រូវធ្វើរបាយការណ៍ដាក់ជូន។
សម្តេចក្រឡាហោមក៏បានណែនាំអោយបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈ សម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយានយន្តពិសេស សម្រាប់ជនមាន ពិការភាពការធ្វើជម្រាល ការបំពាក់ឧបករណ៍ថ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញា នានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡាកន្លែង កម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានលើកទឹកចិត្ដជនមានពិការភាពទាំងអស់អោយពង្រឹងសេចក្តី ក្លាហាន មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់លើខ្លួនឯងដោយប្រើប្រាស់សម្បទាដើម្បីពុះពារជម្នះ រាល់ការ លំបាក ដើម្បីកសាងជីវភាពរស់នៅដោយឯករាជ្យ ម្ចាស់ការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕