Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ផ្តល់នូវគន្លឹះសំខាន់ៗ ៣ចំណុចដល់និស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស

Published

on

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៤ ១២ ២០១៩ ៖

ប្រមុខការទូតកម្ពុជា ផ្តល់នូវគន្លឹះសំខាន់ៗ ៣ចំណុចដល់និស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីទទួលបានភាពជោគជ័យ និងមានសមត្ថភាពពេញលេញ។
អ្នកកយកព័ត៌មានយើងរាយការណ៍បន្ថែម….
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន១៨នាក់ និងនិស្សិតអាហារូបករណ៍ណូវែលហ្សេឡង់ ចំនួន១៦នាក់ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីថ្ងៃទី៣ ខែ ធ្នូ នៅទីស្តីការក្រសួង ឯកឧត្តម កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានផ្ដល់នៅអនុសាសន៍សំខាន់ៗ៣ចំណុចដល់និស្សិតទាំងអស់ដែលទៅសិក្សានៅក្រៅប្រទេស ដែលគួរគប្បីត្រូវតែអនុវត្តរួមមានទី១. អំពីការ ត្រៀម លក្ខណៈមុននិងទៅសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ត្រូវចេះ ស្វែងយល់ ពីអាកាសធាតុ របៀបរបបរស់នៅ និង ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសគេ ក៏ដូចជាភាសា ទី២. ពេល ទៅ ដល់ធ្វើ យ៉ាងណាត្រូវ ខិតខំសិក្សារៀនសូត្រ ទទួលទាំងចំណេះដឹង និងចំណេះធ្វើ ក៏ដូចជា បទពិសោធន៍ល្អៗ ដែល ប្រទេសគេមាន ដើម្បីនាំយកមកបម្រើ ប្រទេស ជាតិ យើង វិញ និងចេះគ្រប់ គ្រង ខ្លួនឯងឲ្យបាន ល្អ និងទី៣.និស្សិត ដែលទៅរៀននៅបរទេសត្រូវ តាំង ចិត្ត ខ្លួនឯងថា ជាខ្មែរ ការប្រតិបត្តិ ខ្លួនឯងនៅក្រៅប្រទេស គឺ ដើរតួដូចជាឯកអគ្គរាជទូត ធ្វើយ៉ាងណារក្សាកិត្តិយសនិងកេរ្តិ៍ឈ្មោះជាតិ ខ្មែរ ផ្សព្វផ្សាយភាព រុងរឿង របស់ ខ្មែរ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាវិស័យវប្បធម៌ និងវិស័យទេសចរណ៍ ជាពិសេសប្រាង្គប្រាសាទនានា។
សំឡេង៖ «លោកផ្ដាំផ្ញើរធ្វើយ៉ាងឲ្យខិតខំសិក្សារៀនសូត្រ ស្វះស្វែងធ្វើយ៉ាងណាយកបទពិសោធន៍ល្អមកបម្រើប្រទេសជាតិយើងវិញ ហើយជាចុងបញ្ចប់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីលោកក៏បាន ជូនពរឲ្យក្រុមនិស្សិតទាំងពីរប្រទេសហ្នឹង ទៅសិក្សានៅប្រទេសទាំងពីរហ្នឹងគឺថាឲ្យបានជោគជ័យក្នុងការសិក្សារ ដោយពាំនាំមកនូវចំណេះ មានសញ្ញាត្រឹមត្រូវមកបម្រើប្រទេសជាតិវិញ ហើយក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ ក្នុងការក្លាយជាអ្នកដឹកនាំដ៏ល្អសំរាប់ប្រទេសជាតិ សំខាន់ធ្វើយ៉ាងណាគឺកសាងខ្លួនឯងឲ្យបាន ហើយហ្នឹងខិតខំធ្វើការងារមិនខ្លាចនឿយហត់ ហើយតាំងចិត្តស្រលាញ់ប្រទេសជាតិឲ្យបានល្អ ឲ្យបានខ្លាំងក្លា ហើយធ្វើយ៉ាងណាគឺថា កសាងខ្លួនឲ្យជាមនុស្សស្អាតស្អំ និងមានចំណេះដឹងច្បាស់លាស់ោ»។
ជាការឆ្លើយតបតំណាង ក្រុមនិស្សិតបាន ថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែល បានចំណាយ ពេលមានតម្លៃមកជួបសំណេះសំណាលនិងផ្តល់ អនុសាសន៍ ល្អៗដល់ពួកគាត់។ ក្រុមនិស្សិត ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្រ និង នាំមកវិញនូវចំណេះដឹងល្អៗមកបម្រើប្រទេសជាតិ និងធ្វើយ៉ាងណាឲ្យក្លាយជាតំណាងប្រទេសដ៏ល្អ។
សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលីបាន ផ្តល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជាតាំងពីឆ្នាំ១៩៩៤ មកដល់ ឆ្នាំ២០១៩ អូស្ត្រាលីបានផ្តល់អាហារូបករណ៍ចំនួន ៨៥៣កន្លែងនៅក្នុងនោះមន្ត្រីរាជការជាង៥០០កន្លែង។ចំណែកប្រទេសណូវែលហ្សេឡង់ បានផ្តល់អាហារូបករណ៍ដល់កម្ពុជាចាប់តាំងពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០១៩ គឺសរុបមានចំនួន ២៨៥នាក់។

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន