ភស្តុតាងនៃការប្រព្រឹត្តមិនត្រឹមត្រូវរបស់លោកត្រាំមានចំនួនច្រើនលើសលប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.១២.១៩)

អាមេរិក៖ កាលពីថ្ងៃអង្គារក្រុមគណបក្សប្រជាធិបតេយ្យបានបង្ហាញនូវករណីសម្រាប់ការចោទប្រកាន់និងដកប្រធានាធិបតីដូណាល់ត្រាំចេញពីតំណែងក្នុងរបាយការណ៍មួយដែលបង្ហាញពីភ័ស្តុតាងដ៏ច្រើនលើសលប់នៃការប្រព្រឹត្តខុសនៅក្នុងការិយាល័យប្រធានាធិបតីនិងការរាំងស្ទះដោយមេដឹកនាំអាមេរិក។

ភ្លាមៗនោះសេតវិមានបានច្រានចោលនូវលទ្ធផលនៃការមួលបង្កាច់   ក្នុងពេលដែលគណៈកម្មាធិការស៊ើបការណ៍​បានចោទប្រកាន់លោកត្រាំពីបទធ្វើឱ្យខូចដល់សន្តិសុខជាតិខណៈដែលគាត់បានដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យផ្តល់ព័ត៌មានដែលអាចប៉ះពាល់ដល់មុខមាត់​គូប្រជែងមួយក្នុងការបោះឆ្នោតប្រជាធិបតេយ្យ ។

របាយការណ៍ដែលមាន ៣០០ ទំព័រនេះក៏បានគូសបញ្ជាក់លម្អិតនូវអ្វីដែលគេហៅថាកិច្ចខិតខំប្រឹងប្រែងដែលមិនអាចប្រៀបផ្ទឹមបានរួមទាំងការបំភិតបំភ័យសាក្សីដើម្បីរារាំងការស៊ើបអង្កេតពីគម្រោងផែនការរបស់លោកត្រាំក្នុងប្រទេសអ៊ុយក្រែន ។