បំពង់បង្ហូរឧស្ម័នរវាងរុស្ស៊ីនិងចិនបានដាក់សម្ពោធឲ្យប្រើប្រាស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (០៤.១២.១៩)

ចិន៖ ប្រទេសរុស្ស៊ីបានបើកបង្ហូរជាលើកដំបូងកាលពីថ្ងៃចន្ទនេះនូវ​ឧស្ម័ន​ទៅកាន់ប្រទេសចិន  តាមបំពង់បង្ហូរដែលមានតម្លៃរាប់ពាន់លានដុល្លារ​   ដោយជាសញ្ញានៃការរិតចំណងទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឲ្យដឹងថាបំពង់បង្ហូរឧស្ម័ននោះមានចម្ងាយជាង ៨.១០០ គីឡូម៉ែត្រឆ្លងកាត់ប្រទេសទាំងពីរហើយនឹងចែកចាយឧស្ម័នធម្មជាតិចំនួន ៣៨ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំនៅឆ្នាំ ២០២៤ ។

ប្រធានាធិបតីចិនលោកស៊ីជីនពីងនិងមេដឹកនាំរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបានទស្សនាការដាក់ឱ្យដំណើរការបំពុងបង្ហូរឧស្ម័ននោះ  តាមរយៈការផ្សាយបន្តផ្ទាល់តាមវីដេអូ ។