Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ប្រធាន ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងក្រើនរំលឹកអាជ្ញាធរក្រុងស្រុកពង្រឹងកម្លាំងប្រជាការពារ

Published

on

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ០៤ ១២ ២០១៩៖

ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្រើនរំលឹកឱ្យអាជ្ញាធរក្រុងស្រុកពង្រឹងកម្លាំងប្រជាការពារ ដើម្បីជាជំនួយក្នុងការ បង្ក្រាបនិងទប់ស្កាត់ល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ជាពិសេសរួមគ្នាអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅក្រុងស្ទឹងត្រែងកាលពីថ្ងៃទី០៣ ធ្នូ ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត មានប្រប្រសាសន៍ថា៖ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ជាកត្តាចំបងសម្រាប់ទាំងអស់គ្នាចូលរួមអនុវត្ត ដើម្បីធ្វើឱ្យមូលដ្ឋានមានសន្តិសុខល្អ ប្រជាពលរដ្ឋរស់នៅមានភាព សុខសាន។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ប្រជាការពារជាកម្លាំងជំនួយនៅក្នុងភូមិឃុំ សម្រាប់ជួយគ្នាទៅវិញទៅមក ក្នុងគ្រាដែលគ្រួសារណាមួយមានទុក្ខធុរៈ ដូចនេះអាជ្ញាធរក្រុងស្រុកត្រូវជួយទំនុបបំរុងបន្ថែម ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកផេង ឡុង ប្រជាការពារនៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានសាទរចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ព្រោះចំណុចនេះជាការលើកទឹកចិត្ក ដល់កម្លាំងប្រជាការពារដែលខិតខំបំពេញការងារ សូម្បីតែសម្លៀកបំពាក់ក៍ខ្វះខាតដែរ។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង ទទួលស្គាល់ថា៖ ភាពខ្វះខាតនេះពិតជាមានដូច្នេះមែន ព្រោះកម្លាំងប្រជាការពារ អាជ្ញាធរបានជ្រើសរើសឡើងចេញពីអ្នកស្ម័គ្រចិត្ត ដើម្បីជាបង្អែកសម្រាប់ជួយគ្នាទៅវិញទៅមក និងបានរួមគ្នាការពារថែរក្សាផ្នែកសន្តិសុខ នៅក្នុងមូលដ្ឋានផង។លោកអះ អាថា៖ដំណោះស្រាយនេះអាជ្ញាធរក្រុងបានទាក់ទងផ្នែកទីផ្សារទិញសម្លៀកបំពាក់ហើយ នៅតែធ្វើការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាក្រុងដើម្បីគៀរគរ រកថវិកាពីសប្បុរសជន មកជួយបន្ថែម ទិញ សម្លៀកបំពាក់យកមក ផ្តល់ជូននៅដើមឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា៖ប្រជាការពារជាកម្លាំងស្ម័គ្រចិត្ត ដែលអាជ្ញាធរ ឃុំសង្កាត់បានជ្រើសរើសឡើងឱ្យមាននៅក្នុងភូមិនិមួយៗចំនួនចាប់ពី២០ទៅ២៥នាក់ ដើម្បីឱ្យរួមគ្នាអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាព ហើយពុំមានថវិកាសម្រាប់ឧបត្ថម្ភប្រចាំខែទេ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន