អគ្គនាយកដ្ឋានវិទ្យុជាតិ
រដ្ឋការលោកត្រាំនឹងថ្លឹងថ្លែងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេមអេសអេន (០៤.១២.១៩)
អ៊ីរ៉ង់៖ ជំនួយការរបស់ប្រធានាធិបតីដូណាល់ត្រាំកំពុងថ្លឹងថ្លែងដាក់ទណ្ឌកម្មថ្មីទៅលើមន្រ្តីអ៊ីរ៉ង់ដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដោយពឹងផ្អែកលើព័ត៌មានដែលប្រមូលបានតាមរូបភាពចំនួន ៣៦,០០០ សន្លឹក ។ វីដេអូនិងព័ត៌មានមួយចំនួនផ្សេងទៀតដែលត្រូវបានផ្តល់ដោយជនជាតិអ៊ីរ៉ង់ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបថ្មីៗនេះទៅលើបាតុកម្មទ្រង់ទ្រាយធំក្នុងរបបនេះ ក៏នឹងត្រូវយកមកធ្វើជាភស្តុតាង ផងដែរ ។
រដ្ឋការលោកត្រំាក៏កំពុងរិះរកមធ្យោបាយថ្មីៗដើម្បីជួយប្រជាជនអ៊ីរ៉ង់ឲ្យគេចចេញពីការផ្តាច់ប្រព័ន្ធអ៊ិនធឺណេតដោយរបបក្នុងទីក្រុងតេរ៉ង់ ។
លោកត្រាំ យល់ឃើញថាការតវ៉ារបស់ប្រជាជនអ៊ីរ៉ង់គឺជាសញ្ញាមួយដែលការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់កំពុងដំណើរការល្អដែលជំរុញឱ្យមានការប្រឆាំងក្នុងចំណោមប្រជាជនអ៊ីរ៉ង់ដែលបន្ទាប់មកនឹងផ្តល់ជាសម្ពាធដល់មេដឹកនាំរបស់ពួកគេឱ្យចំណាយពេលដោះស្រាយកិច្ចការក្នុងប្រទេស ច្រើនជាងការស្រាវជ្រាវកម្មវិធីនុយក្លេអ៊ែរឬសកម្មភាពយោធានៅខាងក្រៅព្រំដែនរបស់អ៊ីរ៉ង់។
