គណៈប្រតិភូប្រទេសកាំម៉ារ៉ូនបានកោតសសើររាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា 3.12.19៖

 គណៈប្រតិភូប្រទេសកាំម៉ារ៉ូន បានកោតសសើររាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័សហើយប្រជាពលរដ្ឋរស់នៅដោយភាពស៊ីវិល័យសម្បូរសប្បាយក្រោមម្លប់សុខសន្តិភាព។
អ្នកយកព័ត៌មានយើងរាយការណ៍……………..
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា លោកប៉ូល អាឡំាងឌឺហ្គ័រ តំណាងក្រុមប្រតិភូអភិបាលក្រុងនិយាយភាសាបារំាង មកពីក្រុងកាំម៉ារ៉ូន នៃទ្វីបអាហ្រ្វីក បានឲ្យដឹងថាក្នុងឱកាសអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅរាជធានីភ្នំពេញនាពេលនេះ លោកទទួលបានបទពិសោធន៍ជាច្រើន ពីប្រទេសកម្ពុជា សម្រាប់យកទៅអភិវឌ្ឍន៍ នៅក្នុងប្រទេសរបស់ខ្លួនវិញ ដើម្បីឲ្យមានការរីកចម្រើនដូចប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការដឹកនាំបានល្អ ពីទីក្រុងដែលរងការខ្ទេចខ្ទំាទំាងស្រុងដោយសារភ្នក់ភ្លើងសង្គ្រាម ដែលផ្តើមចេញពីបាតដៃទទេ ទីក្រុងមួយនេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមិននឹកស្មានដល់ អ្វីទាំងនេះ គឺជាចំណុចគំរូមួយសម្រាប់យកទៅរៀនសូត្រតាម ។
សម្លេង«ភ្នំពេញមានការរីកចម្រើនខ្លំាងជាងប្រទេសរបស់ខ្ញុំគឺ កម្ពុជាល្អមែនទែន ខ្ញុំនិងចំលងតាមនៅពេលដែលខ្ញុំត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញហើយកម្ពុជាក៏បានកាត់បន្ថយភាពក្រីក្រប្រជាជនបានច្រើន ពិសេសមើលឃើញថា ប្រជាជនរស់នៅដោយភាពស៊ីវីល័យ។»
លោកក៏បាន កោតសរសើររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលសាលារាជធានីភ្នំពេញថា បានរៀបចំព្រឹត្តិការណ៍មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅរាជធានីភ្នំពេញនេះ ប្រព្រឹត្តទៅបានល្អ ទំាងការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍន៍ទីក្រុង និងការរៀបចំបដិសណ្ឋារកិច្ច ជូនគណៈប្រតិភូមានការយកចិត្តទុកដាក់ខ្ពស់ ។
សូមបញ្ជាក់ថា មហាសន្និបាតរបស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានប្រព្រឹត្តិឡើង ជារៀងរាល់ឆ្នាំ ដោយការផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍនៅប្រទេសរបស់ខ្លួន ហើយរាជធានីភ្នំពេញគឺជាទីក្រុង ដែលទទួលបានការចាប់អារម្មណ៍ខ្លំាងជាងគេ ដោយសារតែមហាសន្និបាតនេះ បានប្រព្រឹត្តិទៅនៅលើទីតំាងដ៏ស្រស់ស្អាត នៃចំណុចប្រសព្វទន្លេ៤មុខ ដែលតំណាងឲ្យរាជធានីភ្នំពេញ៕