អតីតអភិបាលក្រុងភ្នំពេញបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទីក្រុងពីបាតដៃទទេរហូតដល់មានការរីកចំរើនដល់សមាជិកAIMF

អតីតអភិបាលក្រុងភ្នំពេញបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទីក្រុងពីបាតដៃទទេរហូតដល់មានការរីកចំរើនដល់សមាជិកAIMF

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖អតីតអភិបាលក្រុងភ្នំពេញបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទីក្រុងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍរីកចំរើនទាំងជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដល់សមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំងហៅកាត់ថា AIMF។

ក្នុងសន្និសីទពេញអង្គ ក្រោមប្រធានបទ «ការស្តាឡើងវិញ និងការអភិវឌ្ឍទីក្រុង » នាព្រឹកថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអតីតអភិបាលក្រុងភ្នំពេញចន្លោះឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩០បាន  ធ្វើបទបង្ហាញដល់សមាជិកទីក្រុងនិយាយភាសារបារាំងចំនួន៤០២រូបមកពី៤១ប្រទេសថា ក្រោយពីរបបខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រមូលធនធនមនុស្សដែលនៅរស់ក្រោយពីរបបខ្មែរក្រហមឱ្យចូលធ្វើការជាមន្ត្រីរាជការ នៅក្នុងទីក្រុង និងក្រសួងស្ថាប័ននានាដោយមិនមានប្រាក់ខែនោះទេ គឺទទួទលបានតែអង្ករ ប្រេងឆា និងសាប៊ូដុសខ្លួនសម្រាប់ផ្គត់ផ្គង់គ្រួសារប៊ុណ្ណោះ។
ឯកឧត្តមបន្តថា ក្នុងសម័យនោះ  ផ្ទះ សំណង់អាគារ  ហេដ្ឋារចនាសម្ព័ន្ធដែលបន្សល់ពីសម័យសង្គមរាស្រ្តនិយមត្រូវខ្មែរក្រហមបំផ្លាញ និងយកទៅធ្វើជាគុកដាក់អ្នកទោស។ នៅគ្រានោះរាជរដ្ឋាភិបាល ដៃម្ខាងខិតខំអភិវឌ្ឍ និងដៃម្ខាងទៀតកាន់កាំភ្លើងប្រយុទ្ធជាមួយពួកខ្មែរក្រហមកុំអោយចូលមកវិញ។ ប្រជាពលរដ្ឋរស់នៅដោយការភ័យខ្លាចពីសុវត្ថិភាព មិនចង់ធ្វើការ មិនចង់បានទ្រព្យសម្បត្តិនោះទេ ទីក្រុងភ្នំពេញមានភាពស្ងប់ស្ងាត់ដូចជាទីក្រុងខ្មោច។
ឯកឧត្តមប៉ាសុជាតិវង្ស ប្រធាក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាអតីតអភិបាលរាជធានីភ្នំពេញចន្លោះឆ្នាំ២០១៣ដល់២០១៧មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨ និងបញ្ចប់សង្គាមស៊ីវិលរួចមក រាជធានីភ្នំពេញមាការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជា មានស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្នល់ចាក់ប៉េតុង រៀបចំឱ្យសួនច្បារ ផ្លូវថ្មើជើង អភិវឌ្ឍច្រាំងទន្លេ មានកំណើនយានយន្តគ្រប់ប្រភេទមានអគាពាណិជ្ជកម្មខ្ពស់ៗជាច្រើន។

ឯកឧត្តម បញ្ជាក់ថារាជធានីភ្នំពេញមានការរីកចំរើនជាបន្តបន្ទាប់នេះក៏ទទួលបានការជួយជ្រោមជ្រែងផ្តល់ជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំងហៅកាត់ថា AIMFផងដែរសម្រាប់ជួយសហគមន៍ក្រីក្រជាច្រើនគ្រួសាររស់នៅក្នុងរាជធានីភ្នំពេញ៕