ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ជាង ពីរ ប៊ីលានយ៉េនដល់កម្ពុជា

វិទ្យុ ជាតិ កម្ពុជា ៖ លោក អាត ចន្ធូ ៣ ១២ ២០១៩៖

 រដ្ឋាភិបាល ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ជាង ពីរ ប៊ីលានយ៉េនដល់កម្ពុជា សម្រាប់ អនុវត្ត គម្រោង « ពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹក ស្អាត នៅ ខេត្ត ពោធិ៍សាត់»
យោងតាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង ការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិកម្ពុជា ចុះ ថ្ងៃ ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បាន ឲ្យដឹង ថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃ ព្រះ រាជាណាចក្រ កម្ពុជា និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត ជប៉ុន ប្រចាំ ព្រះ រាជាណាចក្រ កម្ពុជា នឹងចុះ ហត្ថលេខា លើ លិខិត ប្ដូរ សារ ស្ដីពី ការ ផ្ដល់ ហិរញ្ញប្បទាន ឥត សំណង របស់ រដ្ឋាភិបាលជប៉ុន ដែល មាន ទឹក ប្រាក់ សរុប ចំនួន ¥២.៤០៥.០០០.០០០ ( ពីរ ប៊ីលាន បួន រយ ប្រាំ លានយ៉េន) សម្រាប់ អនុវត្ត គម្រោង « ពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹក ស្អាត នៅ ខេត្ត ពោធិ៍សាត់» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ ទីស្ដីការ ក្រសួង ការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិ ។
សូមបញ្ជាក់ថា ការ ផ្ដល់ ហិរញ្ញប្បទាន ឥត សំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យ ទឹកស្អាត៕