ភាពវឹកវរនៅអ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៨ នាក់

អ៊ីរ៉ង់៖ អង្គការលើកលែងទោសអន្តរជាតិបាននិយាយកាលពីថ្ងៃច័ន្ទនេះថាយ៉ាងហោចណាស់មានមនុស្ស ២០៨ នាក់គេជឿថាត្រូវបានសម្លាប់ក្នុងកំឡុងពេលមានការបង្ក្រាបលើការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុនដែលបានធ្វើឡើងបន្ទាប់ពីមានការដំឡើងថ្លៃប្រេងឥន្ធៈ   ។

អង្គការនេះបានបន្ថែមថាយោងតាមព័ត៌មានដែលប្រមូលបានពីក្រុមគ្រួសារជនរងគ្រោះគឺត្រូវបានគេគំរាមកំហែងនិងព្រមានមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឬធ្វើពិធីបុណ្យសពសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេទេ។

ការតវ៉ាបានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកាបន្ទាប់ពីមានការប្រកាសតម្លើងថ្លៃប្រេងឡើងដល់ ២០០ ភាគរយ​ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.១២.១៩)